. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Thursday, April 23, 2015

ពលករខ្មែរ​រាប់​រយ​នាក់​ត្រូវ​គេ​លាក់​ទុក​ក្នុង​ព្រៃ​បន្ទាត់​ព្រំដែន​ក្បែរ​ច្រករបៀង​អូរ​បី​ជាន់​

ខេត្ត​បន្ទាយ​មាន​ជ័យ​៖ ​ពលករ​ខ្មែរ​រាប់រយ​នាក់​ត្រូវ​បាន​គេ​លាក់​ទុក​ក្នុង​ព្រៃ​ជាប់​បន្ទាត់​ ព្រំដែន​ខាងជើង​ច្រករបៀង​អូរ​បី​ជាន់​ក្នុងភូមិ​អូរ​បី​ជាន់ ​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ​ ចាំ​រថយន្ត​ថៃ​មក​ទទួល​។​ ទីតាំង​លាក់​ពលករ​នេះ​ស្ថិត​នៅ​ខាង​មុខ​ឆៀងខាងជើង​ច្រករបៀង​អូរ​បី​ជាន់​ ប្រមាណ​ប្រហែល​៦០​ទៅ​៧០​ម៉ែត្រ​តែ​ប៉ុណ្ណោះ​ ដោយ​ក្រុម​ពលករ​អង្គុយ​ឈរ​ពេញ​ព្រៃ​ និង​ក្នុង​អូរ​ព្រំដែន​។
​គេ​ឃើញ​រថយន្ត​ដឹក​ជញ្ជូន​ពលករ​បាន​បើកបរ​ចេញ​តាម​បា​រ៉ា​ស់​ដែល​ គ្រប់គ្រង​ដោយ​យោធា​ភូមិភាគ​៥​ និង​យោធា​ការពារ​ព្រំដែន​វរ​៥១៥​ចំណុះ​កងពលតូច​ថ្មើ​ជើង​លេខ​៥១​ច្រករបៀង​ ខាងលើ​ឆ្ពោះទៅ​ទម្លាក់​ពលករ​នៅ​តំបន់​ស​តែ​ម្ដង​។​
នៅ​ពេល​ដែល​អ្នក​យក​ព័​ត៌មាន​ទៅ​ផ្ដិត​យក​រូបភាព​ក្រុម​ពលករ​នៅ​បន្ទាត់​ ព្រំដែន​មាន​ជន​ស៊ី​វិល​ខ្លះ​សង្ស័យ​ជា​យោធា​បាន​ជិះ​ម៉ូតូ​ទៅ​ប្រាប់​ឲ្យ​ ពលករ​រត់​ចូល​ព្រៃ​ក្នុង​ដី​ថៃ​យ៉ាង​ពពាក់ពពូន​ដោយ​មិន​គិត​ពី​​​ គ្រោះថ្នាក់​ជាន់​មីន​នោះ​ទេ​។​ ឯ​ច្រករបៀង​មួយទៀត​នៅ​ខាងជើង​ចំណុច​កើតហេតុ​ប្រហែល​៥០០​ម៉ែ​ត្រក៏មាន​ពលករ​ ចេញ​ទៅ​ដី​ថៃ​ខុសច្បាប់​ដូច​គ្នា ​ប៉ុន្តែ​យោធា​ម្នាក់​ចេញ​មុខ​មក​អះអាង​ថា​ ចំណុច​គ្រប់គ្រង​របស់​លោក​មាន​ពលករ​ចេញ​តិចតួច​ជាង​ច្រករបៀង​អូរ​បី​ជាន់​៕​

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons