. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Wednesday, April 29, 2015

អាដហុក​ថ្កោល​ទោស​ការ​គំរាម​កំហែង​លើ​អ្នក​សារព័ត៌មាន


ភ្នំពេញ, ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥
សេចក្ដី​ថ្លែង​ការណ៍
ករណី​គំរាម​កំហែង​អ្នក​សារព័ត៌មាន​២​រូប នៅ​ខេត្ត​បន្ទាយមានជ័យ
សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ផ្កោល​ទោស​ចំពោះ​ការ​គំរាម​កំហែង​ពី​សំណាក់​ទាហ៊ានព្រំដែន ទៅ​លើ​អ្នក​សារព័ត៌មាន (អ្នក​យក​ព័ត៌មាន​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ៥ និង​អ្នក​យក​ព័ត៌មាន កាសែត​កោះ​សន្តិភាព​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ) កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ២០១៥។ ក្រោយ​ពីទទួល​បាន​ពាក្យ​បណ្ដឹង​របស់​ជន​រង​គ្រោះ សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​ធ្វើ​ការ​ស៊ើបអង្កេត​លើ​ករណី​គំរាម​កំហែង​លើ​អ្នក​សារព័ត៌មាន​ពីរ​រូប គឺ​លោក កែវ វុទ្ធី ភេទ​ប្រុស អាយុ ៤៥ឆ្នាំ ជាអ្នក​យក​ព័ត៌មាន​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ៥ និង​លោក មុត សារុន ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ ជា​អ្នក​យកព័ត៌មាន​កាសែត​កោះ​សន្តិភាព​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ ដែល​ត្រូវ​បាន​លោក អ៊ុក ដារ៉ាន់ ជាយោធា​កាន់​តួនាទី​ជា​មេ (គ) ប្រចាំ​ទិស​ស្រុក​ម៉ាឡៃ បាន​ឃាត់​ខ្លួន​អ្នក​យក​ព័ត៌មាន ២​រូប​ខាង​លើ និងប្រើ​ពាក្យ​សម្តី​គំរាម​កំហែង​លើ​សកម្មភាព​ចុះ​យក​ព័ត៌មាន​មន្ត្រី​យោធា​ នៅ​តំបន់​នោះ បាន​ប្រព្រឹត្តល្មើស​ច្បាប់​នា​ពេល​កន្លង​មក និង​បាន​សំឡុត​អោយ​លុប​រូបថត​ចេញ​ពី​ម៉ាស៊ីន​ថត កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ២០១៥ ក្នុង​ខណៈ​ពេល​ដែល​អ្នក​សារព័ត៌មាន​ទាំង​ពីរ​រូប​នេះ ចុះ​ទៅ​បំពេញ​បេសកម្មយក​ព័ត៌មាន​ករណី​ប្រជា​ពលរដ្ឋ​ខែ្មរ ៣​នាក់ ​ត្រូវ​បាន​ទាហាន​ថៃ​ដេញ​បាញ់ និង​ចាប់​ខ្លួន​បន្ទាប់​ពី​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​ទឹក​ដី​ថៃ នៅ​ចំណុច​ច្រក​របៀង​ព្រំ​ដែន​ខ្មែរ-ថៃ​ដែល​ស្ថិត​នៅ​ភូមិ​បន្ទាយ​ទីមួយ ឃុំទួលពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ កើត​ហេតុ​កាល​ពី​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ២០១៥។
សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក យល់​ឃើញ​ថា ការ​ប្រព្រឹត្ត​អំពើ​គំរាម​កំហែង និង​ លុបរូបភាព​ចេញ​ពី​ម៉ាស៊ីន​ថត​រូប​របស់​អ្នក​សារព័ត៌មាន​ទាំង​ពីរ​រូប​ខាង​លើ ​ពី​សំណាក់ មន្ត្រី​យោធា​រូប​នេះ សមាគម​អាដហុក សូម​ថ្កោល​ទោស និង​សូម​អំពាវ​នាវ ដល់​ស្ថាប័ន​ពាក់​ព័ន្ធ ត្រូវ​ចាត់​វិធានការណ៍​ជា​បន្ទាន់ ចំពោះ​មន្ត្រី​យោធា​ខាង​លើ​នេះ ដែល​បាន​ប្រព្រឹត្ត​ផ្ទុយ​ពី​ច្បាប់ ស្តី​ពី​របបសារ​ព័ត៌មាន ក្រមសីលធម៌​កង​កម្លាំង​ប្រដាប់​អាវុធ និង​ច្បាប់​ព្រហ្មទណ្ឌ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ដើម្បី​រក​យុត្តិធម៌ និង​ដើម្បី​ការពារ​សិទ្ធិ​សេរីភាព ជូន​អ្នក​សារព័ត៌មាន ក្នុង​ពេល​បំពេញ​ភារកិច្ច​ការងារ​ឲ្យ​មាន​ប្រសិទ្ធិភាព និង​សុវត្ថិភាព រួច​ផុត​ពី​អំពើ​គំរាម​កំហែង​ដូច​ខាង​លើ​នេះ។
ព័ត៌មាន​បន្ថែម សូម​ទំនាក់​ទំនង
លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើប​អង្កេត​សិទ្ធិ​មនុស្ស​សមាគម​អាដហុក ០១១ ២៧៤៩៥៩
សូមចុចអានទំព័រដើមនៅទីនេះ

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons