. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Tuesday, May 19, 2015

ប្រធាន​សភា​ពាណិជ្ជកម្ម​បន្ទាយមានជ័យ​រង​ការ​ចោទ​ប្រើ​អំណាច​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​ដី

ដោយ ហ៊ុំ ចំរើន

2015-05-18
ប្រជាពលរដ្ឋ​ចំនួន ៣៦​គ្រួសារ នៅ​​ស្រុក​ម៉ាឡៃ​ ខេត្ត​បន្ទាយមានជ័យ ចោទ​ប្រកាន់​​ប្រធាន​សភា​​ពាណិជ្ជកម្ម​ខេត្ត​នេះ​ ថា​បាន​​ប្រើ​អំណាច​របស់​ខ្លួន​នាំ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន ​និង​បក្ស​ពួក​ចុះទៅ​​រុះរើ​ផ្ទះ​របស់​អ្នក​ភូមិ និង​បណ្ដេញ​ពួកគាត់​ឲ្យ​ចាក​ចេញ​ពី​ដី​លំនៅឋាន​ទាំង​បង្ខំ ​នៅ​ព្រឹក​​​ថ្ងៃ​ទី​១៨ ឧសភា។ ប៉ុន្តែ​ប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្ត​បដិសេធ​ថា​ លោក​ពុំ​បាន​ទៅ​រំលោភ​យក​ដី​ពី​ប្រជាពលរដ្ឋ​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។
ក្រុម​ប្រជាពលរដ្ឋ​នៅ​ស្រុក​ម៉ាឡៃ​ សម្ដែង​ការ​មិន​ពេញ​ចិត្ត​​ពី​ការ​បណ្ដេញ​ពួក​គាត់​ឲ្យ​ចេញ​ពី​ដី​លំនៅឋាន​ នេះ ថា​ជា​សកម្មភាព​មួយ​ធ្វើ​បាប​ប្រជាពលរដ្ឋ​ក្រីក្រ​ធ្វើ​ឲ្យ​ពួកគាត់​ពុំ​មាន ​​ទី​ស្នាក់​អាស្រ័យ និង​គ្មាន​ដី​ដាំដុះ​អាស្រ័យ​ផល​ទៀត​ឡើយ។
តំណាង​ប្រជាពលរដ្ឋ​ម្នាក់ ​អ្នកស្រី​ មាន​ សុវាត រស់​នៅ​ភូមិ​សន្តិភាព​ ឃុំ​ទួលពង្រ​ ស្រុក​ម៉ាឡៃ​ ខេត្ត​បន្ទាយមានជ័យ​ ថ្លែង​នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ថា ប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្ត ឈ្មោះ​ លោក លី អ៊ុននី បាន​ដឹក​នាំ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន ព្រម​ទាំង​​បក្ស​ពួក​របស់​ខ្លួន​ប្រមាណ​ជាង ១០​នាក់​ ​ទៅ​រុះរើ​ផ្ទះ​សម្បែង​របស់​ប្រជាពលរដ្ឋ​ចំនួន ៣៦​គ្រួសារ​ នៅ​ភូមិ​សន្តិភាព ឃុំ​ទួលពង្រ​​ ស្រុក​ម៉ាឡៃ​ ឲ្យ​ចាកចេញ​ពី​ដី​ដែល​ពួក​គាត់​ធ្លាប់​រស់​នៅ និង​ដាំ​ដុះ​​​អាស្រ័យ​ផល​ធ្វើ​ឡើង​ទាំង​​បង្ខំ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​ឧសភា។
អ្នកស្រី​បញ្ជាក់​ថា​ ផ្ទៃ​ដី​ដែល​កម្លាំង​សមត្ថកិច្ច​ឲ្យ​ចាក​ចេញ​នោះ​ ប្រមាណ ១៨០​ហិកតារ​ ជា​កម្មសិទ្ធិ​របស់​ពួកគាត់​ទាំង ៣៦​គ្រួសារ ដែល​ជា​អតីត​មន្ត្រី​យោធិន​ពិការ​​​​បាន​កាន់​កាប់ និង​ដាំដុះ​អាស្រ័យ​ផល​ចំនួន ៧​ឆ្នាំ​មក​ហើយ៖ «ខ្ញុំ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ទេ​ ចំពោះ​ការ​មក​​រុះរើ​ផ្ទះ​សម្បែង​របស់​ពួក​ខ្ញុំ​ទាំង​កម្រោល​បែប​នេះ​ ជា​រឿង​អយុត្តិធម៌​ណាស់ ពី​ព្រោះ​ដី​នោះ​ពួក​ខ្ញុំ​មាន​ឯកសារ​កាន់កាប់​ត្រឹម​ត្រូវ»
ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ ប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្ត​បន្ទាយមានជ័យ លោក លី អ៊ុតនី​ ​មាន​ប្រសាសន៍​បញ្ជាក់​ថា​ លោក​ពុំ​បាន​ទៅ​រំលោភ​លើ​សិទ្ធិ​រស់​នៅ​​របស់​ប្រជាពលរដ្ឋ​​ដើម្បី​ផល​ ប្រយោជន៍​របស់​ខ្លួន​នោះ​ឡើយ។
លោក​អះអាង​ថា ក្រុម​​ប្រជាពលរដ្ឋ​ទៅ​វិញ​​ទេ​​នាំ​គ្នា​ទៅ​រស់​នៅ​លើ​ដី​កម្មសិទ្ធិ​របស់​លោក​ដោយ​ខុស​ច្បាប់៖ «ខ្ញុំ ​ជម្រាប​លោក​តាម​ត្រង់​ទៅ​ចុះ! ក្រុម​ប្រជាពលរដ្ឋ​ទាំង​នោះ​ជា​អ្នក​ដើរ​ប្លន់​យក​ដី​របស់​គេ​ទេ ព្រោះ​ដី​នោះ​ខ្ញុំ​បាន​មក​ដោយសារ​ការ​ដើរ​ដោះ​មីន​យ៉ាង​លំបាក​លំបិន​បំផុត​ ទម្រាំ​បាន​ដី​ប៉ុណ្ណឹង​ខ្ញុំ​​​ចំណាយ​​អស់​រយៈ​ពេល​ប្រមាណ ១០​ឆ្នាំ​ឯ​ណោះ»
ទោះ​យ៉ាង​នេះ​ក្ដី​មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (Licadho)ខេត្ត​បន្ទាយមានជ័យ លោក​ ភុន ឈិន មាន​ប្រសាសន៍​ថា ដី​ដែល​មាន​ទំនាស់​រវាង​ប្រជាពលរដ្ឋ ​និង​លោក​ប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្ត​នោះ ​ជា​ដី​​​ទំនាស់​ពុំ​ទាន់​ដោះស្រាយ​ចប់​សព្វគ្រប់​នៅ​ឡើយ​ទេ។​
​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ទៀត​ថា កាល​ថ្ងៃ​ទី​៧ ខែ​ឧសភា កន្លង​ទៅ ក្នុង​ចំណោម​ពួកគាត់​ទាំង ៣៦​គ្រួសារ​នោះ ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន ៨​ខ្នង ត្រូវ​បាន​សមត្ថកិច្ច​និង​បក្ស​ពួក​របស់​លោក​ប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្ត​ បន្ទាយមានជ័យ ​រុះ​រើ​អស់​ម្ដង​រួច​ទៅ​ហើយ។ អ្នក​ភូមិ​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ និង​មន្ត្រី​ពាក់ព័ន្ធ ឲ្យ​បញ្ឈប់​ការ​រុះរើ​ផ្ទះ និង​បណ្ដេញ​ពួកគាត់​ចេញ​ពី​ដី​ដែល​ពួកគាត់​កំពុង​រស់​នៅ​បន្ត​ទៀត៕​​​​​​​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

http://www.rfa.org/khmer/news/land/forced-eviction-

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons