. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Friday, July 10, 2015

សង្គម​ស៊ីវិល​ថា​ច្បាប់​គ្រប់គ្រង​សមាគម​អង្គការ​គឺ​ដូច​សម្ល​មាន​ថ្នាំ​ពុល

ដោយ ថា កិត្យា

2015-07-09



​តវ៉ា​ប្រឆាំង​នឹង​ច្បាប់​អង្គការ​ នៅ​ទីលាន​ប្រជាធិបតេយ្យ ៦២០
សកម្មភាព​តវ៉ា​ប្រឆាំង​នឹង​ច្បាប់​អង្គការ​សង្គម​ស៊ីវិល នា​ទីលាន​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី៩ ខែ​កក្កដា ឆ្នាំ​២០១៥។
 RFA/Uon Chhin




ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​មាន​ជម្លោះ​ដីធ្លី ថា​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​រដ្ឋសភា គ្រោង​អនុម័ត​ជា​ផ្លូវ​ការ​នៅ​សប្ដាហ៍​ក្រោយ​នេះ ប្រៀប​ដូចជា​សម្ល​មាន​ថ្នាំ​ពុល។
ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​មាន​ជម្លោះ​ដីធ្លី​ពន្យល់​ថា ការ​លើក​ឡើង​បែប​នេះ ដោយសារ​ច្បាប់​ដ៏​ចម្រូងចម្រាស​នេះ តាក់​តែង​ឡើង​យ៉ាង​អាថ៌កំបាំង​បំផុត ក្រោយ​បរិបទ​នយោបាយ​ត្រូវ​បាន​ប្រែប្រួល​កាល​ពី​ឆ្នាំ​២០១៣។
ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​សហគមន៍​ដីធ្លី នៅ​តែ​រក្សា​ឆន្ទៈ​ទាមទារ​ឲ្យ​រដ្ឋសភា ទម្លាក់​ចោល​ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល។
នាយក​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល ថ្លែង​ក្នុង​វេទិកា​សាធារណៈ​នា​ទីលាន​ប្រជាធិបតេយ្យ ស្ដីពី​កិច្ច​សន្ទនា​សង្គម​រវាង​អ្នក​នយោបាយ និង​សង្គម​ស៊ីវិល​ជាតិ នៅ​ថ្ងៃ​ទី​៩ កក្កដា ថា លោក​មិន​អាច​ទទួល​យក​ច្បាប់​នេះ​បាន​ទេ ព្រោះ​មាន​ចេតនា​រឹត​បន្តឹង និង​លុប​បំបាត់​អង្គការ​សង្គម​ស៊ីវិល​ទាំងឡាយ​ណា ដែល​ហ៊ាន​រិះគន់ ឬ​មាន​គោលការណ៍​មិន​ស្រប​នឹង​រដ្ឋាភិបាល។
លោក ព្រាប កុល បន្ត​ថា ច្បាប់​នេះ​ត្រូវ​បាន​តាក់​តែង​ឡើង​យ៉ាង​អាថ៌កំបាំង​បំផុត និង​ពុំ​បាន​ពិគ្រោះ​យោបល់​គ្រប់​ជ្រុងជ្រោយ​ឡើយ ពោល​គឺ​ប្រៀប​ដូចជា​សម្ល​មាន​ថ្នាំ​ពុល ហើយ​បង្ខំ​ឲ្យ​គេ​បរិភោគ៖ «គេ​និយាយ​ថា ពិគ្រោះ​អី​ទៀត ព្រោះ​គេ​ពិគ្រោះ​យោបល់​ច្រើន​ហើយ​លើ​ច្បាប់​អង្គការ​សមាគម​នេះ មាន​ន័យ​ថា សម្ល​គេ​ស្ល​តាំង​ពី​ឆ្នាំ​២០១១ រហូត​ដល់​ឆ្នាំ​២០១៥ គេ​លួច​ថែម​ថ្នាំ​ពុល​ប៉ុន្មាន​ដុំ​ទៀត អ៊ីចឹង​តើ​ឲ្យ​គេ​ចេះ​តែ​ហូបៗ​ទៅ​យ៉ាង​ម៉េច»
ក្នុង​វេទិកា​សាធារណៈ​ដែល​មាន​អ្នក​ចូលរួម​ប្រមាណ ៣០០​នាក់​នោះ ទាំង​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​សហគមន៍​ដីធ្លី បង្ហាញ​ក្តី​កង្វល់​ជាច្រើន​ចំពោះ​សេចក្តី​ព្រាង​ច្បាប់​ដ៏​រឹតត្បិត ដែល​ពួក​គេ​ចាត់​ទុក​ថា មាន​ខ្លឹមសារ​រំលោភ​ទៅ​លើ​រដ្ឋធម្មនុញ្ញ កតិកាសញ្ញា និង​អនុសញ្ញា​ផ្សេងៗ​របស់​អង្គការ​សហប្រជាជាតិ។
យ៉ាង​ណា​ក៏ដោយ វេទិកា​សាធារណៈ​ដែល​រៀបចំ​ឡើង​ដោយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នេះ ពុំ​មាន​វត្តមាន​ចូលរួម​របស់​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា តាម​ការ​អញ្ជើញ​នោះ​ទេ គឺ​មាន​តែ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង គឺ​លោក ហូរ វ៉ាន់។
អនុប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ និង​សេវាកម្ម​កម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន កត់​សម្គាល់​ថា ចេតនា​របស់​រដ្ឋាភិបាល​ក្នុង​ការ​បង្កើត​ច្បាប់​នេះ​ឡើង​ទាំង​ប្រញាប់ប្រញាល់​នៅ​ឆ្នាំ​២០១៥ នេះ ដោយសារ​បរិបទ​នយោបាយ​ត្រូវ​បាន​ប្រួល​ប្រែ​កាល​ពី​ឆ្នាំ​២០១៣៖ «ចេតនា​នេះ​ក្រោយ​ពី​មើល​ឃើញ​ចលនា​សង្គម​មួយ​របស់​ប្រជាពលរដ្ឋ ឬ​សន្ទុះ​ក្រោក​ឈរ​ឡើង​របស់​ប្រជាពលរដ្ឋ​កើន​ឡើង អ៊ីចឹង​ហើយ​បាន​ជា​រដ្ឋាភិបាល​បង្កើត​ច្បាប់​នេះ​ឡើង ដើម្បី​ផ្តាច់​ចលនា​របស់​ប្រជាពលរដ្ឋ​ទាំង​មូល»
ក្រុម​អង្គការ​សង្គម​ស៊ីវិល​ថា ច្បាប់​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ត្រូវ​បាន​តាក់​តែង​ឡើង​ជាង ១០​ឆ្នាំ​មក​ហើយ និង​បាន​ដាក់​ជជែក​គ្នា​នៅ​ឆ្នាំ​២០១១។ កាលណោះ ច្បាប់​នេះ​មាន ១១​ជំពូក និង ៥៨​មាត្រា ហើយ​បង្រួម​ទៅ​នៅ​សល់ ៩​ជំពូក និង ៣៤​មាត្រា​វិញ ។ ក្រោយ​មក សេចក្តី​ព្រាង​ច្បាប់​នេះ​ហាក់​ត្រូវ​បាន​កែ​សម្រួល​ឡើង​វិញ​យ៉ាង​អាថ៌កំបាំង​បំផុត​ចន្លោះ​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០១៥ ព្រោះ​បង្កើន​ដល់ ៣៩​មាត្រា និង ៩​ជំពូក ហើយ​គ្មាន​ការ​ពិគ្រោះ​យោបល់​ទេ។
អ្នក​ចូលរួម​ក្នុង​វេទិកា​សាធារណៈ ប្រកាស​ដែរ​ថា ទោះ​បី​ជា​រដ្ឋសភា​នៅ​តែ​មានៈ​អនុម័ត​ច្បាប់​នេះ​ជា​ផ្លូវ​ការ​ក្តី ក៏​ពួក​គេ​មិន​គោរព​ច្បាប់​នេះ​ឡើយ និង​ស្រែក​ព្រមាន​ថា នឹង​មិន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ណា​ដែល​លើក​ដៃ​គាំទ្រ​អនុម័ត​ច្បាប់​នេះ​ទៀត​ផង។
កាល​ពី​ថ្ងៃ​ទី​៨ កក្កដា រដ្ឋសភា​ក្រោម​ការ​រៀបចំ​ចាត់​ចែង​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា បាន​បើក​សិក្ខាសាលា​ស្ដីពី​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អង្គការ សមាគម នេះ​ដែរ ប៉ុន្តែ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​ពី​ដំបូង​ដែរ តែ​ដើរ​ចេញ​វិញ​ដើម្បី​បង្ហាញ​ពី​ការ​មិន​ពេញ​ចិត្ត​របស់​ខ្លួន បន្ទាប់​កិច្ច​ប្រជុំ​ដំណើរ​ការ​បាន​បន្តិច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons