. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Thursday, July 30, 2015

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​និង​អាដហុក​រួម​គ្នា​រក​គន្លឹះ​ដោះស្រាយ​ទំនាស់​ដី​ជូន​ពលរដ្ឋ

ដោយ ហ៊ុំ ចំរើន

2015-07-28









សិក្ខាសាលា​ដោះស្រាយ​ដីធ្លី បន្ទាយមានជ័យ ៦២០
សិក្ខាសាលា​ស្ដីពី​ការ​រួម​គ្នា​លើក​ស្ទួយ​សិទ្ធិ​ដីធ្លី និង​ធនធាន​ធម្មជាតិ នៅ​ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Hum Chamroeun




ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​នៅ​ខេត្ត​បន្ទាយមានជ័យ ប្រមាណ ១០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ កក្កដា លើក​ពី​បញ្ហា​ទំនាស់​ដីធ្លី​ដែល​អូស​បន្លាយ​ពេល​ច្រើន​ឆ្នាំ ដាក់​ឲ្យ​អាជ្ញាធរ​ខេត្ត​ជួយ​ដោះស្រាយ​ក្នុង​សិក្ខាសាលា​ដែល​រៀបចំ​ដោយ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (adhoc)។ ប្រជាពលរដ្ឋ​ភាគ​ច្រើន​បញ្ជាក់​ថា បញ្ហា​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​បាន​បង្ក​ការ​លំបាក​ដល់​ការ​រស់នៅ និង​ធ្វើ​ឲ្យ​ជីវភាព​របស់​ពួក​គាត់​ក្រីក្រ​កាន់​តែ​ខ្លាំង។
ប្រជាពលរដ្ឋ អង្គការ​សង្គម​ស៊ីវិល និង​អាជ្ញាធរ​ខេត្ត បាន​សហការ​គ្នា​យ៉ាង​ជិតស្និទ្ធ​ដ៏​កម្រ​មួយ នៅ​ក្នុង​សណ្ឋាគារ​ព្រះ​ចន្ទ ខេត្ត​បន្ទាយមានជ័យ ប្រមាណ ៥​ម៉ោង ដើម្បី​រិះរក​វិធី​ដោះស្រាយ​រឿង​ទំនាស់​ដី​ដោយ​សន្តិវិធី។ នៅ​ក្នុង​ពិធី​នោះ ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​មាន​ឱកាស​ឡើង​មាន​យោបល់ និង​លើក​ជា​សំណួរ​ដាក់​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​បកស្រាយ​ភ្លាមៗ។
ក្រុម​ប្រជាពលរដ្ឋ​ចូលរួម​ក្នុង​កម្មវិធី​ដែល​មក​ពី​តាម​បណ្ដា​ស្រុក​នានា​ក្នុង​ខេត្ត​បន្ទាយមានជ័យ បាន​លើក​ឡើង​ពី​ទុក្ខ​កង្វល់​ផ្សេងៗ​គ្នា​ដាក់​ឲ្យ​អាជ្ញាធរ​ខេត្ត​ដោះស្រាយ។ ក្នុង​នោះ ក្រុម​ប្រជាពលរដ្ឋ​ខ្លះ​មាន​ទំនាស់​ដី​ជាមួយ​ក្រុមហ៊ុន សំ ផាន់ណារិទ្ធ អ្នក​ខ្លះ​ទៀត​មាន​ទំនាស់​ដី​ជាមួយ​អង្គភាព​យោធា​នៅ​ខេត្ត​បន្ទាយមានជ័យ និង​អាជ្ញាធរ​មូលដ្ឋាន ព្រម​ទាំង​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត​ជាដើម។ អ្នក​ភូមិ​អះអាង​ថា ក្រុមហ៊ុន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង​នោះ ភាគ​ច្រើន​បាន​ប្រើ​អំណាច​តុលាការ​ឃុបឃិត​គ្នា​រំលោភ​លើ​ដី​កម្មសិទ្ធិ​របស់​ពួក​គាត់ ធ្វើ​ឲ្យ​ពួក​គាត់​ពុំ​មាន​ដី​ដាំ​ដុះ​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ៖ «សុំ​ឲ្យ​តុលាការ​លុប​ចោល​ការ​ចោទ​ប្រកាន់​ទាំងឡាយ​របស់​ប្រជាពលរដ្ឋ ដែល​បាន​ចោទ​ប្រកាន់​កន្លង​ទៅ។ ពួក​យើង​ខ្ញុំ​ស្នើសុំ​ឲ្យ​លោក​អភិបាល​ខេត្ត ជួយ​ដោះស្រាយ​ទំនាស់​ដី​តាម​ការ​គួរ»
ឆ្លើយ​តប​នៅ​ក្នុង​សិក្ខាសាលា​នោះ អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក គោ ស៊ុំសារឿត ទទួល​យក​សំណើ​ដែល​ជា​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ ហើយ​ជំរុញ​ទៅ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ពន្លឿន​ដោះស្រាយ​ឲ្យ​បាន​ឆាប់។ លោក គោ ស៊ុំសារឿត សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ពាក់ព័ន្ធ ដោះស្រាយ​ដោយ​យក​ច្បាប់​ជា​ធំ និង​ដោយ​សន្តិវិធី ដើម្បី​ទទួល​បាន​យុត្តិធម៌​ទាំង​សង​ខាង៖ «គណៈកម្មការ​ដោះស្រាយ​ដីធ្លី​របស់​អាជ្ញាធរ​ស្រុក និង​ខេត្ត ពុំ​មាន​អំណាច​សម្រេច​ភ្លាមៗ​ដូច​តុលាការ​នោះ​ទេ គឺ​យើង​អនុវត្ត​តាម​ដែល​ច្បាប់​អនុញ្ញាត​ប៉ុណ្ណោះ ពីព្រោះ​ថា យើង​រក​រូបមន្ត​ផ្សេង​សិន ធ្វើ​យ៉ាង​ណា​ឲ្យ​ភាគី​នីមួយៗ​ទទួល​យក​បាន​ទាំងអស់​គ្នា ហើយ​ដើរ​ទៅ​មុខ​រួច»
ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក ធន សារាយ ដែល​ចូលរួម​ក្នុង​កម្មវិធី​នោះ​មាន​ប្រសាសន៍​ថា បញ្ហា​ទំនាស់​ដីធ្លី​នៅ​ខេត្ត​បន្ទាយមានជ័យ ភាគ​ច្រើន​ជា​រឿង​ស្មុគស្មាញ​ពិបាក​ដោះស្រាយ។ លោក ធន សារាយ បាន​ផ្ដល់​គន្លឹះ​សំខាន់ៗ​ដល់​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ដើម្បី​សម្រួល​ដល់​ការ​ដោះស្រាយ​រឿង​ទំនាស់​ដី​មាន​ប្រសិទ្ធភាព​ខ្ពស់។ លោក​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ណា​ដែល​ធ្លាប់​កាន់​កាប់​ដីធ្លី​មុន គួរ​អាជ្ញាធរ​ពិចារណា​ផ្ដល់​អាទិភាព​ដល់​ពួក​គាត់ និង​ទី​២ គួរ​រក្សា​ដី​ទំនាស់​នោះ​ទុក​ក្នុង​ស្ថានភាព​ដើម ប្រសិន​ប្រជាពលរដ្ឋ​គាត់​ដាំ​ដុះ​ផល​ដំណាំ​នៅ​លើ​នោះ ខាង​តុលាការ​គួរ​ផ្អាក​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ណា​មួយ ទៅ​បណ្ដេញ​ពួក​គាត់​ចេញ​ពី​ដី​ជាដើម៖ «ហើយ​ក៏​គួរ​សង្កត់​ភាគី​ម្ខាង​ទៀត​ដែរ ដែល​មាន​បញ្ហា​រំលោភ​ដី​របស់​គេ ដែល​កាន់​កាប់​ពី​មុន​មក​នោះ ដែល​មាន​ការ​ផ្ដល់​យុត្តិធម៌​បែប​នេះ​ផង ពីព្រោះ​ថា អ្នក​ដែល​កាន់​កាប់​មុន​វា​ជា​អយុត្តិធម៌​របស់​គ្នា ឲ្យ​អ្នក​កាន់​កាប់​ក្រោយ​ស្មើ​គ្នា អ៊ីចឹង​វា​អយុត្តិធម៌​ដល់​អ្នក​កាន់​កាប់​មុន»
ទោះ​យ៉ាង​នេះ​ក្ដី ប្រជាពលរដ្ឋ​នៅ​តែ​ទន្ទឹង​រង់ចាំ​មើល​ការ​ដោះស្រាយ​ដីធ្លី​របស់​ពួក​គាត់​ពី​សំណាក់​អាជ្ញាធរ​ខេត្ត​បន្ត​ទៀត។
អភិបាល​ខេត្ត​បន្ទាយមានជ័យ ឲ្យ​ដឹង​ថា បញ្ហា​ទំនាស់​ដីធ្លី​ទូទាំង​ខេត្ត​ភាគ​ច្រើន​ជា​រឿង​ចាស់ កើត​ឡើង​ជាច្រើន​ឆ្នាំ​មក​ហើយ ក្នុង​នោះ​បញ្ហា​ដែល​ពុំ​ទាន់​ដោះស្រាយ​ចប់​សព្វគ្រប់​នៅ​ឡើយ​ប្រមាណ​ជិត ២០០​ករណី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons