. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Tuesday, August 18, 2015

អាដហុក​បង្ហាញ​កង្វល់​ជុំវិញ​ដំណោះស្រាយ​បញ្ហា​ដីធ្លី​របស់​អាជ្ញាធរ​នៅ​​បន្ទាយមានជ័យ

ដោយ ហ៊ុំ ចំរើន

2015-08-18
    ជម្លោះ​ដីធ្លី បន្ទាយមានជ័យ ៦២០
ប្រជាពលរដ្ឋ​តវ៉ា​នៅ​មុខ​សាលា​ខេត្ត​បន្ទាយមានជ័យ សុំ​ឲ្យ​មេបញ្ជាការ​សឹក​រង​ខេត្ត បញ្ឈប់​សកម្មភាព​ឈូស​ឆាយ​រំលោភ​លើ​ដី​ធ្លី​ពលរដ្ឋ នៅ​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៥។
Photo Adhoc





ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដី​ធ្លី​ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នៅ​ខេត្ត​បន្ទាយមានជ័យ បង្ហាញ​ក្ដី​កង្វល់​ពី​​ការ​ដោះស្រាយ​ទំនាស់​ដីធ្លី​របស់​អាជ្ញាធរ​ និង​មន្ត្រី​ពាក់ព័ន្ធ​ខេត្ត​នេះ​ ថា​មាន​ការ​យឺតយ៉ាវ​ និង​មិន​ដំណើរការ​ទៅ​មុខ។ បញ្ហា​នេះ​ បាន​​​បង្ក​ផល​លំបាក​ជា​ខ្លាំង​​ដល់​ប្រជាពលរដ្ឋ ធ្វើ​ឲ្យ​ពួកគាត់​ខាតបង់​ទាំង​ទ្រព្យ​ និង​ពេលវេលា​អស់​ជា​ច្រើន​ឆ្នាំ​ ក្នុង​ការ​ស្វែងរក​ដំណោះ​ស្រាយ​​ដោយ​ពុំ​ទទួល​បាន​លទ្ធផល​អ្វី​ឡើយ។
ទាំង​ប្រជាពលរដ្ឋ​ និង​មន្ត្រី​អង្គការ​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ អំពាវនាវ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​ពាក់ព័ន្ធ​ពន្លឿន​ដោះស្រាយ​ទំនាស់​ដី​ធ្លី​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់ ដើម្បី​ពួកគាត់​យក​ដី​នោះ​ទៅ​ដាំដុះ​ដោះស្រាយ​ជីវភាព​គ្រួសារ​ក្នុង​រដូវ​វស្សា​នេះ។
ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដី​ធ្លី​ម្នាក់ ឈ្មោះ ជួន ចេន រស់​នៅ​ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ​ ថ្លែង​នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា ថា ប្រជាពលរដ្ឋ​រួម​ទាំង​លោក​ផង​ចំនួន ៣១​គ្រួសារ មាន​ទំនាស់​ដីធ្លី​ជា​មួយ​ក្រុមហ៊ុន ច័ន្ធូ ដែល​មាន​ផ្ទៃដី​ប្រមាណ​ជាង ១០០​ហិកតារ​ នៅ​ចំណុច​ភូមិ​ស្នួលទ្រេត ឃុំ​អូរបីជាន់​ តាំង​ពី​ឆ្នាំ​២០១២ រហូត​មក​ទល់​បច្ចុប្បន្ន អាជ្ញាធរ​ពុំ​ទាន់​ដោះស្រាយ​បាន​នៅ​ឡើយ​ទេ។
លោក ជួន ចេន៖ «គេ​អត់​ដោះស្រាយ​ឲ្យ​ពួក​ខ្ញុំ​ទេ មាន​ទំនាស់​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ខ្ញុំ​មាន​មាន​ដី​តែ​បន្តិចបន្តួច​នេះ​ឯង គឺ​គ្រួសារ​ខ្លះ ២​ហិកតារ​ ខ្លះ​ក៏ ៣ ខ្លះ​ក៏ ៥​ហិកតារ សម្រាប់​ដាំដុះ​ដោះស្រាយ​ជីវភាព​គ្រួសារ»
ស្រដៀង​គ្នា​នេះ​ដែរ​ពលរដ្ឋ​ម្នាក់​ទៀត​រស់​នៅ​ឃុំ​អូរបីជាន់ ដែរ គឺ​លោក សៀន វី ថ្លែង​ថា គ្រួសារ​របស់​លោក រួម​ទាំង​ប្រជាពលរដ្ឋ​ក្បែរ​ខាង​ចំនួន ៧១​គ្រួសារ​ មាន​ទំនាស់​ដីធ្លី​ជាមួយ​ភរិយា​លោក​ ឧបនាយក​រដ្ឋមន្ត្រី កែ គឹមយ៉ាន និង​ភរិយា​របស់​លោក​ឧបនាយក​រដ្ឋមន្ត្រី យឹម ឆៃលី និង​មន្ត្រី​មួយ​ចំនួន​ទៀត​ក្នុង​ខេត្ត​បន្ទាយមានជ័យ ដែល​មាន​ផ្ទៃដី​ទំហំ​ប្រមាណ ២០០​ហិកតារ​ នៅ​ចំណុច​ភូមិ​សុរិយា សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​ តាំង​ពី​ឆ្នាំ​២០១៣ រហូត​មក។
លោក​អះអាង​ថា​ ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​តវ៉ា​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​តាំង​ពី​ថ្នាក់​ស្រុក​រហូត​ដល់​អភិបាល​ខេត្ត តែ​ពុំ​ទទួល​បាន​លទ្ធផល​នោះ​ទេ៖«អាជ្ញាធរ​នៅ​ខេត្ត​បន្ទាយមានជ័យ គាត់​ដូច​ជា​មិន​ជួយ​ដោះស្រាយ​​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ទេ។ អាជ្ញាធរ​ច្រើន​តែ​និយាយ​មក​លើ​ពួក​ខ្ញុំ​ថា ពួក​នេះ​បើ​ចាញ់​បាន​លុយ បើ​ឈ្នះ​បាន​ដី​ទៅ​វិញ តាម​ពិត​ទៅ​ពួក​ខ្ញុំ​គ្មាន​បាន​ផលប្រយោជន៍​អី​ទេ»
ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ ​អភិបាល​ខេត្ត​បន្ទាយមានជ័យ​ លោក គោ ស៊ុំសារឿត ធ្លាប់​មាន​ប្រសាសន៍​នៅ​ក្នុង​វេទិកា​ដោះស្រាយ​ដីធ្លី​នៅ​សណ្ឋាគារ​ព្រះចន្ទ កាល​ពី​ថ្ងៃ​ទី​២៧ កក្កដា ថា បញ្ហា​ទំនាស់​ដីធ្លី​​ក្នុង​ខេត្ត​បន្ទាយមានជ័យ ​ភាគ​ច្រើន​ជា​រឿង​សាំញ៉ាំ​ដែល​ត្រូវ​ចំណាយ​ពេល​វេលា​មួយ​រយៈ​​ក្នុង​ការ​ដោះស្រាយ ហើយ​​ថា​ អាជ្ញាធរ​ខេត្ត​​កំពុង​ញាប់ដៃញាប់ជើង ដោះស្រាយ​ជូន​​ប្រជាពលរដ្ឋ​ហើយ៖ «យើង​នឹង​ខិតខំ​ធ្វើ​ការងារ​នេះ ដើម្បី​ផ្ដល់​យុត្តិធម៌​សង្គម​ឲ្យ​បាន​ល្អ​ ដោយ​មិន​គិត​ថា អ្នក​នោះ​មាន​លុយ​មាន​អំណាច​ត្រូវ​តែ​ឈ្នះ​ប្រជាពលរដ្ឋ​នោះ​ទេ គឺ​ដោះស្រាយ​ដោយ​ឈរ​លើ​គោលការណ៍​ច្បាប់​ជា​ធំ»
ទោះ​យ៉ាង​នេះ​ក្ដី​មន្ត្រី​សម្របសម្រួល សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ចន្ទគា មាន​​ប្រសាសន៍​ថា​ ការ​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​របស់​​ប្រជាពលរដ្ឋ​ពី​សំណាក់​ខេត្ត​បន្ទាយមានជ័យ​​ នៅ​ក្នុង​ឆ្នាំ​២០១៥ នេះ មាន​ការ​យឺតយ៉ាវ​ហាក់​​មិន​ដំណើរការ​ទៅ​មុន​ទេ។
លោក​អះអាង​ថា​ អាជ្ញាធរ​ធ្វើ​ការ​ដោះស្រាយ​នៅ​ពេល​ណា​ដែល​ប្រជាពលរដ្ឋ​មាន​ការ​តវ៉ា ដើម្បី​បញ្ចៀស​បញ្ហា​​មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ៖ «អាជ្ញាធរ​មិន​ត្រូវ​បង្កើត​គណៈកម្មការ​គ្រាន់​តែ​ដោះស្រាយ​កុំ​អ្នក​ដែល​ប្ដឹង​ផ្ដល់​​តវ៉ា​នោះ​ទេ។ ម្យ៉ាង​ទៀត​យើង​សង្កេត​ឃើញ​ថា ការ​ដោះស្រាយ​​របស់​អាជ្ញាធរ​កន្លង​មក មិន​ចំ​តាម​យន្តការ​នៃ​ការ​ដោះស្រាយ​ទំនាស់​ដីធ្លី​​នោះ​ទេ»
​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ទូទាំង​ខេត្ត​ដែល​មិន​ទាន់​ដោះស្រាយ​នៅ​ឡើយ ប្រមាណ ២០០​ករណី។ លោក ស៊ុំ ចន្ទគា ពន្យល់​ថា​ បញ្ហា​ទំនាស់​ដី​ធ្លី​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ អាច​នឹង​ផ្ទុះ​ឡើង​ទ្រង់ទ្រាយ​ធំ​នៅ​ថ្ងៃ​ណា​មួយ​ ប្រសិន​បើ​អាជ្ញាធរ​ពុំ​បាន​​ដោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​ទាន់​ពេល​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons