. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Thursday, August 27, 2015

ពលរដ្ឋ​ចោទ​មន្ត្រី​អន្តោប្រវេសន៍​ប៉ោយប៉ែត​ថា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ធ្វើ​ប័ណ្ណ​ឆ្លង​ដែន​ទៅ​ថៃ

ដោយ ហ៊ុំ ចំរើន

2015-08-27

ពលករ​ខ្មែរ ប៉ោយប៉ែត ៧ - ៦១០
សកម្មភាព​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ ចាប់​បញ្ជូន​មក​ដាក់​ចំណុច​រង្វង់​មូល​ខាង​មុខ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៤។
Photo: RF


















ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ចោទ​ប្រកាន់​មន្ត្រី​ប៉ូលិស​អន្តោប្រវេសន៍​ប្រចាំ​ការ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ថា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ក្នុង​ការ​ធ្វើ​ប័ណ្ណ​ឆ្លង​ដែន​ឲ្យ​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ខុស​ច្បាប់។
ពលរដ្ឋ​អះអាង​ថា នៅ​ពេល​ពួក​គេ​ប្រើប្រាស់​ប័ណ្ណ​ឆ្លង​ដែន​ធ្វើ​ដំណើរ​ដែល​សមត្ថកិច្ច​ខ្មែរ​ចេញ​ឲ្យ​នោះ ត្រូវ​តម្រួត​ថៃ ចាប់​បញ្ជូន​តាម​រថយន្ត​ត្រឡប់​មក​កម្ពុជា វិញ ដោយ​ពុំ​មាន​សមត្ថកិច្ច​ណា​ទទួល​ខុស​ត្រូវ​នោះ​ទេ។
ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត សម្ដែង​ការ​មិន​ពេញ​ចិត្ត​ទៅ​នឹង​ទង្វើ​របស់​មន្ត្រី​ប៉ូលិស​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ព្រំដែន​ខ្មែរ-ថៃ នេះ ថា​ជា​សកម្មភាព​មួយ​គិត​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន ដោយ​មិន​គិត​ពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​ចំណាក​ស្រុក ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ នោះ​ទេ។
ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​២៤ សីហា ថា មន្ត្រី​ប៉ូលិស​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ យក​ប្រាក់​ពី​ពួក​គាត់ ក្នុង​ការ​ធ្វើ​ប័ណ្ណ​ឆ្លង​ដែន ឬ​ហៅ​ប័ណ្ណ​ការងារ​ពណ៌​ស៊ី​ជម្ពូ ជា​ប័ណ្ណ​ដែល​ពលករ​ខ្មែរ​ធ្លាប់​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ហើយ​ត្រូវ​ឡប់​មក​លេង​ស្រុក​កំណើត​វិញ​ម្នាក់​ចំនួន ២៩០​បាត ឬ​ប្រមាណ ៣​ម៉ឺន ៥​ពាន់​រៀល​ពី​ពលករ។
ពួក​គេ​អះអាង​ថា ប័ណ្ណ​ពណ៌​ស៊ី​ជម្ពូ​នេះ មន្ត្រី​ប៉ូលិស​អន្តោប្រវេសន៍​បាន​ប្រថាប់​ត្រា​ឲ្យ​ពលករ​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ តែ​ត្រូវ​ប៉ូលិស​ថៃ ចាប់​ដាក់​រថយន្ត​ទ្រុង​បញ្ជូន​ត្រឡប់​មក​កម្ពុជា វិញ​ដូច​សត្វ​ធាតុ ដោយ​ពុំ​មាន​សមត្ថកិច្ច​ណា​ទទួល​ខុស​ត្រូវ​ចំពោះ​ពួក​គាត់​នោះ​ទេ៖ «មន្ត្រី​ប៉ូលិស​អន្តោប្រវេសន៍​ធ្វើ​នេះ គឺ​បោកប្រាស់​ប្រជាពលរដ្ឋ​ហួស​ហេតុ​ពេក​ហើយ។ ពលករ​ដែល​ប្រើ​ប័ណ្ណ​ស៊ី​ជម្ពូ​នេះ​ពី​ខាង​ខ្មែរ​យើង គេ​ប្រថាប់​ត្រា​ឲ្យ​ចូល​បាន តែ​ទៅ​ដល់​ទឹក​ដី​ថៃ ពេល​ជិះ​ឡាន​ទៅ សមត្ថកិច្ច​ថៃ គេ​ចាប់​យក​មក​វិញ»
វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​នាយ​ប៉ុស្តិ៍​ប៉ូលិស​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ដើម្បី​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​២៦ សីហា ដោយ​ទូរស័ព្ទ​រោទ៍ តែ​ពុំ​មាន​អ្នក​ទទួល។
ចំណែក​ឯ​សេនាធិការ​ប៉ូលិស​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត លោក សេម មករា មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា លោក​ពុំ​អាច​បកស្រាយ​ជុំវិញ​ការ​ចោទ​ប្រកាន់​ពី​សំណាក់​ប្រជាពលរដ្ឋ​នេះ​បាន​ទេ៖ «រឿង​នេះ​ខ្ញុំ​បាន​ដាក់​ច្បាប់​ហើយ ខ្ញុំ​អត់​ដឹង​ទេ។ ដូច្នេះ​អូន​ឯង​អាច​សួរ​ទៅ​អ្នក​ផ្សេង​វិញ​ទៅ ពីព្រោះ​បើ​មិន​មាន​ការ​អនុញ្ញាត​ទេ ខ្ញុំ​មិន​ហ៊ាន​បញ្ចេញ​យោបល់​ទេ»
ទោះ​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ប័ណ្ណ​ស៊ី​ជម្ពូ​ឆ្លង​ដែន ត្រូវ​ប៉ូលិស​ថៃ ចាប់​បញ្ជូន​តាម​រថយន្ត​ទ្រុង​ត្រឡប់​មក​កម្ពុជា វិញ​ជា​បន្តបន្ទាប់​ប្រមាណ ២​ខែ​មក​ហើយ ពុំ​មាន​សមត្ថកិច្ច​ណា​មាន​វិធានការ​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​នោះ​ទេ។ លោក​បញ្ជាក់​ថា ករណី​ដែល​សមត្ថកិច្ច​ថៃ ចាប់​បញ្ជូន​ពលករ​ខ្មែរ​នេះ មន្ត្រី​ប៉ូលិស​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​នេះ៖ «មន្ត្រី​ប្រឆាំង​អំពើ​ពុក​រលួយ​សូម​មេត្តា​ពិនិត្យ​មើល​រឿង​នេះ​ផង។ ទី​២ ប្រមុខ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ធ្លាប់​ចេញ​អនុក្រឹត្យ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ក្លាយ​ជា​កម្មករ​ស្រប​ច្បាប់​នោះ គួរ​តែ​ពិនិត្យ​ថា តើ​ប័ណ្ណ​ស៊ី​ជម្ពូ​មួយ​តម្លៃ ២៩០​បាត​មែន​ឬ​អត់? ប្រសិន​បើ​មាន​តម្លៃ​ទាប​ជាង​នេះ គួរ​តែ​ដុស​ក្អែល​មន្ត្រី​ទាំង​នោះ​ខ្លះ​ទៅ បើ​មិន​ដូច្នេះ​ទេ ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ គឺ​គ្មាន​ការ​ប្រែ​ឡើយ»
លោក ស៊ុំ ច័ន្ទគា ពន្យល់​ទៀត​ថា បញ្ហា​ដែល​កើត​ឡើង​នេះ អាច​ដោះស្រាយ​បាន​ប្រសិន​សមត្ថកិច្ច​ខ្មែរ​ធ្វើ​ការ​ទំនាក់ទំនង​ទៅ​អាជ្ញាធរ​ថៃ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ដែល​ប្រើប្រាស់​ប័ណ្ណ​ឆ្លង​ដែន​ពណ៌​ស៊ី​ជម្ពូ​នោះ​បាន។ មន្ត្រី​ប៉ូលិស​អន្តោប្រវេសន៍​ឲ្យ​ដឹង​ថា ពលករ​ខ្មែរ​ដែល​សមត្ថកិច្ច​ថៃ ចាប់​បញ្ជូន​មក​កម្ពុជា វិញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ប្រមាណ​ពី ២០០​នាក់​ទៅ ៣០០​នាក់​ក្នុង​មួយ​ថ្ងៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons