. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Sunday, February 21, 2016

កម្ពុជា-ថៃ ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន២៦,៥លានដុល្លារសម្រាប់គម្រោងរៀបចំច្រកទ្វារអន្តរជាតិ និងតភ្ជាប់ផ្លូវជាតិលេខ៥

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃចុះកិច្ចព្រមព្រៀងលើឥណទានសម្បទាន ដែលមានទឹកប្រាក់ចំនួន៩២៨លានបាតស្មើនឹង២៦,៥លានដុល្លារអាម៉េរិកពីប្រទេសថៃសម្រាប់គម្រោងរៀបចំ ច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ផ្លូវជាតិលេខ៥ នៅក្នុងខេត្តបន្ទាយមានជ័យ។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយលោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជាជាមួយលោក NewinSinsiri ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជិតខាងនៃប្រទេសថៃ តំណាងឲ្យប្រទេសថៃកាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ យោងតាមសេចក្តីប្រកាសព័ត៌មាននៅក្នុងពិធីចុះហត្ថលេខានោះបានឲ្យដឹងថា ឥណទានសម្បទានដែលមានទឹកប្រាក់ ចំនួន២៦,៥លានដុល្លារអាម៉េរិក ពីប្រទេស ថៃនេះ នឹងយកទៅប្រើប្រាស់សាងសង់ច្រកទ្វារអន្តរជាតិស្ទឹងបត់នៅក្នុងខេត្តបន្ទាយមានជ័យ ដោយធ្វើការសាងសង់អគារ ផ្លូវថ្នល់ ឃ្លាំងស្តុកទំនិញទីលានសម្រាប់កុងតឺន័រចតនិងប្រព័ន្ធការពារទឹកជំនន់ ព្រមទាំងបំពាក់ឧបករណ៍ត្រួតពិនិត្យតាម បច្ចេកទេសទំនើប។ ឥណទានសម្បទាន នេះគឺជាលទ្ធផលប្រកបដោយផ្លែផ្កាមួយនៃកិច្ចប្រជុំលើកទី២នៃគណៈរដ្ឋមន្រ្តីចម្រុះរវាងរាជរដ្ឋាភិបាលកម្ពុជានិងរាជរដ្ឋាភិបាលថៃដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥ នៅទីក្រុងបាងកកប្រទេសថៃកន្លងមក ។

សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងទៀតថា ឥណទានសម្បទានសម្រាប់គម្រោង នេះ គឺជាឥណទានសម្បទានលើកទី៣ហើយដែលរាជរដ្ឋាភិបាលថៃផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីឥណទានសម្បទានសម្រាប់គម្រោងសាងសង់ផ្លូវជាតិលេខ ៤៨ ពីកោះកុងទៅស្រែអំបិល កាលពីឆ្នាំ២០០៣ និងឥណទានសម្បទានសម្រាប់គម្រោងសាងសង់ផ្លូវជាតិលេខ៦៧ ពីអន្លង់វែងទៅ សៀមរាបកាលពីឆ្នាំ២០០៦។ ឥណទានសម្បទានពីប្រទសថៃទាំងបីលើកនេះ សរុបមានចំនួនទឹកប្រាក់ប្រមាណ ៨៦,៣០ លានដុល្លារអាម៉េរិក ។ តាមសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ផ្លូវជាតិលេខ៥គឺជាការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលស្រប តាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា។ គម្រោងនេះ នឹងជួយសម្រួលដល់លំហូរពាណិជ្ជកម្មការដឹកជញ្ជូនទំនិញនិងការធ្វើដំណើររបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរដែលនឹងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចរយៈពេលវែងនិងផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសទាំងពីរកម្ពុជា-ថៃ។ ម្យ៉ាងទៀតគម្រោងអភិវឌ្ឍនៅតំបន់ព្រំដែននេះ នឹងប្រែក្លាយតំបន់ព្រំដែននៃប្រទេសទាំងពីរឲ្យទៅជាតំបន់អភិវឌ្ឍប្រកបដោយសន្តិភាពនិងសហប្រតិបត្តិការកាន់តែសកម្មក្លៀវក្លាថែមទៀតហើយគម្រោងនេះ ក៏នឹងរួមចំណែកដល់ការធ្វើសមាហរណកម្មឲ្យកាន់តែស៊ីជម្រៅនៅក្នុងតំបន់អាស៊ានផងដែរ៕ ដោយ៖ ព្រាបឥន្ទ វឌ្ឍនៈ

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons