. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Tuesday, February 23, 2016

ប្លន់អាជីវករលក់គ្រឿងអលង្ការនៅក្រុងប៉ោ

ប្លន់អាជីវករលក់គ្រឿងអលង្ការនៅក្រុងប៉ោយបែតទាំងព្រឹក
បន្ទាយមានជ័យ៖ ក្រុមចោរប្រដាប់ដោយអាវុធខ្លី០២ដើមជិះម៉ូតូម៉ាកឌ្រីមសង់ពណ៌ខ្មៅអត់ស្លាកលេខធ្វើសកម្មភាពប្លន់អាជីវករលក់គ្រឿងអលង្ការខណៈចេញពីផ្ទះទៅលក់ដូរ នៅវេលាម៉ោង៧និង៥៦នាទី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចភូមិក្បាលស្ពាន សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ យកគ្រឿងអលង្ការអស់ប្រមាណជាង២០០ដំឡឹង (ផា្លទីន)។

មន្ត្រីនគរបាលនៅកន្លែងកើតហាតុបានអោយដឹងថាខណៈជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះបានប្រមាណ៥០ម៉ែត្រ ក៍មានជនសង្ស័យចោរប្លន់ប្រដាប់អាវុធចំនួន២នាក់ ជិះម៉ូតូឌ្រីមសង់ពណ៌ខ្មៅ គ្មានស្លាកលេខ ប្រដាប់ដោយអាវុធខ្លី០២ដើមភ្ជុងប្លន់យកគ្តឿងអលង្ការអស់ប្រមាណជាង២០០ដំឡឹង ក្នុងនោះមានចិញ្ជៀន៨០វង់ ខ្សែក៨០ខ្សែ ចិញ្ជៀនមាស៥ជី លុយបាត១០ម៉ឺនបាត លុយខ្មែរ២លានរៀល លុយដុល្លា១០០០ដុល្លា ក្រវិលត្បូង១៣០គូ កងត្បូង៥កង ខ្សែដៃនិងខ្សែជើង១០០ខ្សែ កងដៃឈុត២០កង ។ ជនរងគ្រោះក្នុងសភាពប្លន់ប្រដាប់អាវុធខាងលើ ឈ្មោះសយ សុផាន់ណា ភេទស្រី អាយុ៤៥ឆ្នាំ រួមនិងកូនស្រី ឈ្មោះ រ័ត្ន វិច្ឆិកា អាយុ១១ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ ។

ខណៈពេលនេះសមត្ថកិច្ច កម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថ កំពុងចេញប្រតិបត្តិការ អន្តរាគមន៍ និងស្វែងរកមុខសញ្ញា ចាប់ខ្លួនផ្តន្ទារទោសតាមផ្លូវច្បាប់ ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons