. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Sunday, February 21, 2016

ពិសាខបូជា ជាបុណ្យសំខាន់អ្នកកាន់ព្រះពុទ្ធសាសនា

រាជធានីភ្នំពេញ ៖ ប្រទេសកម្ពុជា ជាប្រទេសគោរពព្រះពុទ្ធសាសនា អស់កាលជាយូរមកហើយ ដែលមានប្រជាពលរដ្ឋជាង ៩៥% ជាអ្នកកាន់ព្រះពុទ្ធសាសនា ហើយរដ្ឋធម្មនុញ្ញក៏បានចាត់ទុកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋទៀតផង។ ចំនួនព្រះសង្ឃ និងវត្តអារាមបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលបង្ហាញពីការរីកចម្រើនផ្នែកពុទ្ឋសាសនានៅកម្ពុជា។ នៅថ្ងៃពេញបូណ៌មី ខែមាឃ ជារៀងរាល់ឆ្នាំ ព្រះសង្ឃគ្រប់វត្ត និងពុទ្ធបរិស័ទ ក្នុងប្រទេសកម្ពុជា ទាំងមូល តែងនាំគ្នារំឭកដល់ព្រះសម្មាសម្ពុទ្ធ ដែលជាព្រះបរមគ្រូ ហើយប្រារព្ធពិធីបុណ្យមួយ ឈ្មោះថា មាឃបូជា ។
ចំពោះមាឃបូជានៅថ្ងៃនេះ គឺជាពិធីបុណ្យដ៏សំខាន់មួយរបស់ព្រះពុទ្ឋសាសនា។ ពិធីបុណ្យនេះ គឺដើម្បីរំឭកដល់ព្រឹត្តិការណ៍សំខាន់ៗ នៅក្នុងព្រះពុទ្ធសាសនា ដូចជា ១)- រំឮកដល់ថ្ងៃចតុរង្គសន្និបាតនៃព្រះភិក្ខុសង្ឃទាំង ១២៥០អង្គ នាថ្ងៃ ១៥ កើត ខែមាឃ និង ២)- រំឭកដល់ថ្ងៃព្រះសម្មាសម្ពុទ្ធ ដែលទ្រង់បានដាក់អាយុសង្ខារ ពោលគឺ ថ្ងៃ១៥កើត ខែមាឃនេះ ជាថ្ងៃដែលព្រះពុទ្ធព្រះបរមគ្រូ បានត្រាស់ដឹង និងក៏ជាថ្ងៃដែលព្រះអង្គបានចូលបរិនិព្វាន។
បច្ចុប្បន្ននេះកម្ពុជា មានវត្តអារាមចំនួន៤,៥១៤ វត្ត ក្នុងនោះគណៈធម្មយុត្តិកនិកាយ១៧៤ វត្ត និងព្រះសង្ឃទាំងពីរគណៈមានចំនួន ៥៦,៨២០អង្គ ។ ព្រះពុទ្ឋសាសនា មិនត្រឹមតែបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ បានរួមរស់ជាមួយគ្នា ដោយសុខសាន្តខាងផ្លូវស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ នៅក្នុងការពង្រឹងសណ្តាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍ និងថែរក្សាការពារអត្តសញ្ញាណជាតិទៀតផង ។ ជាងនេះទៀត ការអប់រំបែបព្រះពុទ្ធសាសនា ក៏បានរួមចំណែយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការយល់ដឹង អំពីតម្លៃសីលធម៌ និង ឥរិយាបថរស់របស់ពលរដ្ឋ នៅក្នុងសង្គម ផងដែរ ។
នៅព្រឹកថ្ងៃមាឃបូជានេះ ព្រះសង្ឃនិងពុទ្ធបរិស័ទ ប្រមាណជិត១ពាន់នាក់និងអង្គ បានប្រារព្ធពិធីបុណ្យមាឃបូជា ដោយមានក្បួនដង្ហែ ដែលមានរថយន្ត តុបតែងលំអរដោយ ក្រណាត់និងផ្កា ហើយដឹករូបព្រះពុទ្ធបដិមា និងចេតិយ ដែលតុបតែងដោយផ្កាស្រស់ បានចាប់ផ្ដើមចេញដំណើរពីវត្តសំបូរមាស សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ឆ្ពោះទៅកាន់ដងផ្លូវសំខាន់ៗ ដោយមានភ្លេង ប្រគំលាយឡំ ជាមួយសំឡេងធម៌ ផងដែរ ។ សូមជូនពរជនរួមជាតិ ទូទាំងប្រទេស ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា ជាពិសេសនៅក្នុងពិធីបុណ្យមាឃបូជានៅថ្ងៃនេះកុំបីខាន ៕ ដកស្រង់ចេញពីមតិមហាជន

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons