. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Sunday, February 21, 2016

អ្នកស្លាប់សង្ស័យអាជីវករថៃ

ខេត្តប៉ៃលិន ៖ សាកសពបុរសម្នាក់ សង្ស័យថាជាអ្នកជំនួញថៃ ដែលបានបាត់ខ្លួន កាលពីជាង១អាទិត្យមុន ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញ កប់ចោលក្នុងចម្ការដំឡូងមួយកន្លែង (កប់រាក់ៗក្បាលបែរចូលទៅក្នុងព្រៃ ឯជើងលេចចេញក្រៅ ព្រមទាំងមានធុំក្លិន ស្អុយអាសោចិ៍) បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីរសៀលថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០១៦ ស្ថិតក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ក្រោយប្រទះឃើញសព ប្រជាពលរដ្ឋបានរាយការណ៍ ជូនអាជ្ញាធរសមត្ថកិច្ចភ្លាមៗ ប៉ុន្តែនៅកន្លែងកើតហេតុ ត្រូវបានសមត្ថកិច្ច ហាមឃាត់ពុំឲ្យនរណាម្នាក់ ចូលទៅក្បែរទីនោះឡើយ ដើម្បីរង់ចាំស្ថានទូតថៃ សមត្ថកិច្ចជំនាញ និងបងប្អូនសាច់ញាតិ មកជួបជុំកាយយកសព មកពិនិត្យមើលទាំងអស់គ្នា នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ។
គួររំលឹកថា បុរសជនជាតិថៃម្នាក់ឈ្មោះ សំនឹក.ចារូនថនសាក់ធៀន អាយុ៥១ឆ្នាំ ជាអ្នកបម្រើការងារ នៅក្រុមហ៊ុនផ្លាមមិងកូ ក្នុងកាស៊ីណូមូយ នៅខេត្តប៉ៃលិន បានបាត់ខ្លួន ក្នុងប្រទេសកម្ពុជា កាលពីព្រលប់ ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៦ ដោយប្រភពសាច់ញាតិ និយាយថា បុរសខាងលើ ក្រោយចេញពីធ្វើការ បានចូលមកកម្ពុជា តាមច្រកទ្វារអន្តរជាតិ បានផាក់កាតព្រំ (ចាន់បូរី,ប៉ៃលិន) ដើម្បីមកហូបបាយ នៅហាងមួយកន្លែង យីហោ«ចែកវ៉ាន់» តែមិនទាន់បាន ទទួលទានអាហារផង មានស្រី២នាក់ មកទទួលយក ជនរងគ្រោះ តាមរថយន្ត កាមរី០១គ្រឿង (មិនចាំពណ៌និងស្លាកលេខ) ដឹកចេញទៅបាត់ ។
ក្រោយការបាត់ខ្លួន ស្រ្តីជាប្រពន្ធជនរងគ្រោះឈ្មោះ វ៉រ៉ាផន.ឈួចាក់រើនគុណ បានទាក់ទងតាមទូរស័ព្ទទៅប្តីរបស់គាត់ បែរជាមានស្រ្តីម្នាក់លើកជំនួស ដោយនិយាយថា លោកសំនឹកមិនទំននេរទេ (និយាយថៃមិនសូវច្បាស់) បន្ទាប់មកក៏ឮសម្លេង មនុស្សប្រុសបញ្ជារឲ្យបិទទូរស័ព្ទ។ នាងជាប្រពន្ធ ក្រោយបាត់ការទាក់ទង បានទៅជួបក្រុមប្រឹក្សាឃុំតាប់ប្រាយ៉ា និងសមត្ថកិច្ចថៃ ដើម្បីឲ្យជួយជូននិងទៅជួប ក្រុមការងារបច្ចេកទេសប្រព័ន្ធទូរស័ព្ទ ក្រុមហ៊ុនAIS ពិនិត្យឃើញថា មុនបាត់ការទាក់ទង ជនរងគ្រោះស្ថិតនៅចំណុច កេតវេផាកឃីង Gateway parking ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៕ ដោយ សារុន កញ្ញា (ដកស្រង់ពីមតិមហាជន )

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons