. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Tuesday, March 1, 2016

សមត្ថកិច្ចកំពុងព័ទ្ធជនជាតិចិន

សមត្ថកិច្ចទ័ព្ធចាប់ជនជាតិចិនបង្កឱ្យមានការភ្ញាក់ផ្អើលពេញកាសីុណូCrown casino(៧ជាន់)ក្រុងប៉ោយប៉ែត ក្រុងប៉ោយប៉ែត៖ ដោយបូរីhttp://www.appdnews.com/?p=22408 កម្លាំងសមត្ថកិច្ច ប៉ូលិសអន្តរជាតិ នៃប្រទេសមហាអំណាចចិន បានធ្វើការសហការ ជាមួយ សមត្ថកិច្ច នគរបាល នៃក្រសួងមហាផ្ទៃ រួមជាមួយ កម្លាំងនគរបាលមូលដ្ឋាន ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យដែលដឹកនាំបញ្ជារកម្លាំង ដោយ លោកវរៈសេនីយ៍ឯក សិទ្ឋ ឡោះ ស្នងការរងផែនព្រហ្មទណ្ឌ ខេត្តបន្ទាយមានជ័យ បានឆ្មក់ចូល ក្នុងកាសីុណូ Crown casino (៧ជាន់) ដ៏ធំមហិមា របស់លោក ឧកញ៉ា កុក អាន កាលពីព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ ក្នុងភូមិ ក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត។ ក្នុងកិច្ចប្រតិបត្តិការ បង្ក្រាបខាងលើ សមត្ថកិច្ច ចម្រុះ កម្ពុជានិងចិន បានធ្វើការឃាត់ខ្លួន ជនសង្ស័យ ជនជាតិចិនដែលជាមុខសញ្ញា ចាប់ជំរិតតាមប្រព័ន្ឋអីុនធឺណែត ជាច្រើននាក់និងបន្តធ្វើការឆែកឆេរ ស្វែងរកចាប់ខ្លួនជាបន្តទៀតខណៈជនជាតិចិន ទាំង នោះកំពុងរត់ចូល បន្ទប់ស្កែន ក្រយ៉ៅដៃលាក់ខ្លួន នៅពេលនេះ សមត្ថកិច្ចកំពុងសហការ ជាមួយ ម្ចាស់កាសីុណូ ដើម្បីក្រសោបជន សង្ស័យ ឱ្យបាន ទាំងសំបុកតែម្តង៕ ព័ត៍មានលំអិត នឹងផ្សាយជូននៅពេលក្រោយទៀត

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons