. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Thursday, May 5, 2016

សមត្ថកិច្ច​បញ្ជូន​ជនជាតិ​ថៃ​២​នាក់​ដែល​ចាប់​អាជីវករ​ខ្មែរ​នៅ​ផ្សារ​រ៉ុងក្លឿ​ទៅ​តុលាការ


ដោយ ហ៊ុំ ចំរើន
2016-05-05



    ស្ត្រី​ខ្មែរ ថៃ​ ចាប់ ៨៥៥
    សមត្ថកិច្ច​ថៃ សាកសួរ​ជនសង្ស័យ និង​ស្ត្រី​ខ្មែរ​រង​គ្រោះ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ខ្លងលឹក ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១៦។
     Photo provided
សមត្ថកិច្ច​ខ្មែរ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត អះអាង​ថា នគរបាល​ស្រុក​អារញ្ញ បាន​​​​បញ្ជូន​សំណុំ​រឿង​បុរស​ជន​ជាតិ​ថៃ ៣​នាក់ ដែល​បាន​ចាប់​ស្ត្រី​អាជីវក​ខ្មែរ​ម្នាក់​​លក់​ភេសជ្ជៈ​នៅ​ផ្សារ​រ៉ុងក្លឿ ដាក់​រថយន្ត​នាំ​​ទៅ​បង្ខាំង​​រំលោភ​​​បូក​នោះ បញ្ជូន​ទៅ​សាលាដំបូង​​ខេត្ត​ស្រះកែវ ប្រទេស​ថៃ​​​ ដើម្បី​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់។ ប៉ុន្តែ​អង្គការ​សង្គម​ស៊ីវិល​ដែល​បាន​តាមដាន​ករណី​នេះ​ កំពុង​ព្រួយ​បារម្ភ​ខ្លាច​សមត្ថកិច្ច​​មិន​បាន​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ទៅ​តាម​នីតិវិធី។
​​​​​​​​​ប្រធាន​ក្រុម​ការងារ​ទំនាក់ទំនង​កម្ពុជា-​ថៃ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត លោក សៅ វាសនា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៥ ខែ​ឧសភា ថា បន្ទាប់​ពី​ទទួល​ពាក្យ​បណ្ដឹង​ពី​ប្ដី​​ស្ត្រី​រង​គ្រោះ​ភ្លាម នគរបាល​​រដ្ឋបាល​ប៉ុស្តិ៍​ខ្លងលឹក ជាប់​ព្រំដែន​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បាន​ចុះ​តាម​​រក​​​ចាប់​​​​បុរស​ជនជាតិ​​​ថៃ ចំនួន ៣​នាក់ នៅ​ក្នុង​ផ្ទះ​សំណាក់​មួយ​កន្លែង​ នៅ​ខេត្ត​ស្រះកែវ កាល​ពី​រសៀល​ថ្ងៃ​ទី​៤ ខែ​ឧសភា។
លោក​អះអាង​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ ស.ខ អាយុ ២៧​ឆ្នាំ​ មាន​ស្វាមី​​ និង​មាន​​កូន​មួយ​អាយុ ៦​ខួប រស់​នៅ​ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ។ លោក​បន្ថែម​​ថា នាង​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថៃ​ថា ជនសង្ស័យ​មាន​គ្នា​ចំនួន ៣​នាក់ បាន​ចាប់​បង្ខំ​​រូប​នាង​នៅ​ពេល​កំពុង​លក់​ដូរ​នៅ​ផ្សារ​រ៉ុងក្លឿ ដាក់​រថយន្ត​ដឹក​យក​​នៅ​ផ្ទះ​សំណាក់ ហើយ​រំលោភ​បូក​ម្ដង​ម្នាក់។ ប៉ុន្តែ​លោក​ថា ជនសង្ស័យ​បាន​ឆ្លើយ​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​ ដោយ​ថា រូប​គេ​និង​នាង​បាន​មាន​ទំនាក់ទំនង​ស្នេហា​គ្នា​ដោយ​ពុំ​មាន​ការ​បង្ខិតបង្ខំ​ឡើយ។ ទោះ​យ៉ាង​នេះ​ក្ដី លោក​អះអាង​ថា​ នគរបាល​ថៃ​ បាន​កសាង​សំណុំ​រឿង​​បញ្ជូន​ជនសង្ស័យ​​ទៅ​តុលាការ​ដោះស្រាយ​តាម​នីតិវិធី៖ «បាទ! ខាង​សមត្ថកិច្ច​ថៃ គេ​ចាត់​ការ​ឲ្យ​ហើយ។ ចំណែក​សមត្ថកិច្ច​ខ្មែរ​យើង​កំពុង​តាមដាន​មើល ថា តើ​គេ​ចាត់​ការ​យ៉ាង​ណា?»
ទាក់​នឹង​បញ្ហា​នេះ​ដែរ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស ជុំ សុន្ទរី មាន​ប្រសាសន៍​ថា​ ខាង​នារី​រងគ្រោះ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន ៥​សែន​បាត ឬ​ប្រមាណ ១,៨​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​បញ្ចប់​រឿង៖ «ប្រាំ​សែន​បាត​បើ​សិន​ជនល្មើស​យល់​ព្រម​តាម​ជនរងគ្រោះ នោះ​អាច​ដោះស្រាយ​គ្នា​ក្រៅ​តុលាការ ពីព្រោះ​វា​ការ​ព្រមព្រៀង​គ្នា​ទៅ​វិញ​ទៅ​មក។ ប៉ុន្តែ​ក្នុង​ករណី​ដែល​ជនល្មើស​មិន​សង​ជំងឺ​ចិត្ត​តាម​ការ​ទាមទារ​​ ជនរងគ្រោះ​ទេ​ គឺ​ប៉ូលិស​នឹង​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ»
​​​​​​​​​​​​​​​​ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ​ចុះ មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា លើក​ឡើង​ថា ករណី​នេះ​ជា​អំពើ​ព្រៃផ្សៃ​មក​លើ​​ស្ត្រី​ខ្មែរ​ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ជំរុញ​ឲ្យ​សមត្ថកិច្ច​​ថៃ ផ្ដន្ទាទោស​​ជនល្មើស​ទាំង​សំណង​ជំងឺ​ចិត្ត​ និង​ផ្លូវ​ច្បាប់។
លោក ស៊ុំ ច័ន្ទគា កំពុង​ព្រួយបារម្ភ​ខ្លាច​សមត្ថកិច្ច​ថៃ​ ផ្អឹប​សំណុំ​រឿង​នេះ​ទុក​ចោល ដោយ​ពុំ​បាន​ផ្ដល់​យុត្តិធម៌​ដល់​ជនរងគ្រោះ៖ «អ៊ីចឹង​សមត្ថកិច្ច​គួរ​តែ​ខំ​ប្រឹងប្រែង​ធ្វើ​ការងារ​នេះ​​ឲ្យ​បាន​ជោគជ័យ ដើម្បី​ឲ្យ​ជនរងគ្រោះ​ទទួល​បាន​យុត្តិធម៌»
របាយការណ៍​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក បង្ហាញ​​ថា ចាប់​តាំង​ឆ្នាំ​២០១៤ មក ករណី​ជនជាតិ​ថៃ ធ្វើ​ទារុកម្ម​មក​លើ​ស្ត្រី​ខ្មែរ​ចំនួន ៣​លើក​មក​ហើយ​ គឺ​នៅ​ឆ្នាំ​២០១៤ នារី​ខ្មែរ​ម្នាក់​ត្រូវ​បាន​ថៅកែ​​កាស៊ីណូ​ជនជាតិ​ថៃ នៅ​ទី​ក្រុង​បាងកក វាយ​ធ្វើ​បាប​សម្រាត​ខោអាវ បង្ខាំង​នៅ​ក្នុង​បន្ទប់។ករណី​មួយ​ទៀត នៅ​ឆ្នាំ​២០១៥ កូន​ថៅកែ​សំណង​ខេត្ត​ស្រះកែវ បាន​ចាប់​រំលោភ​ក្មេង​ស្រី​អាយុ ១៥​ឆ្នាំ​​យ៉ាង​ព្រៃផ្សៃ និង​ករណី​ចុង​ក្រោយ​ នៅ​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០១៦ បុរស​ជនជាតិ​ថៃ ៣​នាក់​ចាប់​ស្ត្រី​ខ្មែរ​លក់​ភេសជ្ជៈ​ផ្សារ​រ៉ុងក្លឿ ទៅ​រំលោភ​បូក​នៅ​ក្នុង​ផ្ទះសំណាក់​ខេត្ត​ស្រះកែវ។ របាយការណ៍​ឲ្យ​ដឹង​ទៀត​ថា បញ្ហា​ទាំង​អស់​នេះ សមត្ថកិច្ច​ថៃ នៅ​ពុំ​ទាន់​ផ្ដល់​យុត្តិធម៌​ដល់​ជន​រង​គ្រោះ​ខ្មែរ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons