. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Wednesday, June 1, 2016

មន្ត្រី​គយ​ធ្វើ​ទារុណកម្ម​ពេល​បង្ក្រាប​រង​បណ្តឹង​ពី​អ្នករត់​ឡានតូច​ដឹកទំនិញ​ទារ​ជម្ងឺ​ចិត្ត​២០​ម៉ឺន​ដុល្លារ​


​ដោយ ៖ភ្នំ​ស្វាយ​ ថ្ងៃទី 1 មិថុនា 2016 ម៉ោង 05:07:P
មន្ត្រី​គយ​ដែល​បានធ្វើ​ទារុណកម្ម​និង​រំលោភសិទ្ធិ​មនុស្ស​ពេល​បង្ក្រាប​អំពើ​រត់ពន្ធ​បាន​រង​បណ្តឹង​ពី​អ្នករត់​ឡានតូច​តាក់ស៊ី​តែ​ដឹកទំនិញ​ដោយ​ទារ​សំណង​ជំងឺ​ចិត្ត​ដល់​ទៅ​២០​ម៉ឺន​ដុល្លារ​បើទោះបីជា​គ្មាន​សង្ឃឹមថា​មន្ត្រី​គ្នា​គេ​នឹង​ចាត់ការ​ដោយ​របៀប​ណា ក៍ដោយ​។​
ឈ្មោះ​ពែ​ក​ចាន់​រ៉ា​ហៅ​ត្រេ​ន​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​រស់នៅ​ភូមិ​ក្បាលស្ពាន​សង្កាត់​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​ដែល​អះអាងថា​ខ្លួន​ជា​ជនរងគ្រោះ​ត្រូវ​មន្ត្រី​គយ​នឹង​មន្ត្រី​អាវុធហត្ថ​វាយ​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​កន្ល​ង​មក​នោះបាន​សម្រេច​ដាក់ពាក្យ​បណ្តឹង​ទៅ​តុលាការខេត្ត​បន្ទាយមានជ័យ​កាលពី​ថ្ងៃទី​៣០​ឧសភា​ឆ្នាំ​២០១៦​។​គេ​បាន​ប្តឹង​បន្ទាប់ពី​កម្លាំង​កងរាជអាវុធហត្ថ​និង​មន្ត្រី​គយ​ចល័ត​ប្រចាំ​ផ្លូវជាតិ​លេខ​៥​កែង​ផ្លូវ​៥០​ម៉ែត្រ​នៅ​ចំណុច​ភូមិ​កូ​ម​ដំរី​សង្កាត់​និមិត្ត​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមាន ជ័យ​បាន​ស្ទាក់​បង្ក្រាប​រថយន្ត​ដឹកទំនិញ​គេចពន្ធ​របស់​គេ​កាលពី​ថ្ងៃ​សុក្រ​ទី​១៣​ខែឧសភា​ឆ្នាំ​២០១៦​វេលា​ម៉ោង​៥:៥០​នាទី​ល្ងាច​។​
  
​កាលណោះ​មាន​គ្រោះថ្នាក់​មួយ គឺ​រថយន្ត​ដឹកទំនិញ​គេចពន្ធ​របស់​បុរស​នេះ បាន​ព្យាយាម​បើក​រត់​មិន​បង់ពន្ធ​ហើយ​ឡាន​គយ បាន​ដេញតាម​រួច​ក៍បំ​បុក​គ្នា​បណ្តាល អោយ​ខូចខាត​យ៉ាងដំណំ​ដែរ​។ កម្លាំង​គយ​នឹង​អាវុធហត្ថ​បាន​ចុះ​ចាប់​អូស​-​ក​អ្នកបើកបរ រថយន្ត​តាក់ស៊ី​នោះបាន​។ ដោយ​កំហឹង​និង​ការរើបម្រាស​និង​ប្រទូស្ត​រាយ​គ្នា​មន្ត្រី​គយ​និង​កម្លាំង​អាវុធហត្ថ​បាន និង​អុក​ផង​ទប់​បែប ទារុណកម្ម​ចាប់​បុក​ផ្អឹប​រឹត​-​ក​ធ្វើអោយ​ឱ្យ​អ្នកបើក​តាក់ស៊ី​នោះ​ស្ទើរ​ដាច់ខ្យល់​រង​ការឈឺចាប់​ជាខ្លាំង​។​
   
ការសម្រេច​ដាក់ពាក្យ​ប្ដឹង​នេះ​អ្នករត់​ឡាន​តាក់ស៊ី​ដឹក​ឥ​វ៉ាន់​រត់ពន្ធ​និយាយ​ដោយ​ខឹងសម្បា​រថា​:"​ចាំ​បាត់​ចាំ​បាត់​។​រង់ចាំ​អ្នកធំ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ថា​ដោះស្រាយ​ជិត​មួយខែ​ហើយ​ប៉ុន្តែ​ពុំ​ទទួលបាន​លទ្ធផល​អី​សោះ​"​។​ហើយ​មន្ត្រី​គយ​តែងតែ​ប្រដេញ​រថយន្ត​តាក់ស៊ី​ណា​ដែល​មិន​បង់លុយ​ឱ្យ​ប្រចាំខែ​គឺ​ក្នុង​មួយខែ​៤៥០$​ទៅ​៦០០$​ជា​ថ្នូរ​នឹង​គេ​មិន​តាម​ប្រ​ម៉ាញ់​។​ក្រោយ​ដាក់ពាក្យ​ប្តឹង​មក​តុលាការ​អ្នករត់​តាក់ស៊ី​តែ​ដឹកទំនិញ​រត់ពន្ធ​រូបនេះ​និង​មិត្តភក្តិ​នៅ​ក្រុង​ប៉ោយប៉ែត ស្នើ​ឲ្យ​មន្ត្រី​តុលាការខេត្ត​បន្ទាយមានជ័យ កោះហៅ​មន្ត្រី​គយ និង​រដ្ឋាករ​រូបនោះ មក​សាកសួរ និង​ចាត់វិធានការ​តាម​នីតិវិធី​ឲ្យ​បាន​ឆាប់រហ័ស​។​
  
​ពែ​ក​ចាន់​រ៉ា​ឲ្យ​ដឹងថា​ខ្លួន​ពិបាក​សង្ឃឹម​នៅ​សុំ​អន្តរាគមន៍​ពី​មន្ត្រី​អង្គការ​លីកាដូ​(LICADHO)​ ខេត្តបន្ទាយមានជ័យ​ដើម្បី​សម្របសម្រួល​ដាក់ពាក្យ​ពាក្យ​ប្ដឹង​មន្ត្រី​គយ​នៅ​ខេត្តបន្ទាយមានជ័យ​ព្រោះ​មន្ត្រី​អាជ្ញាធរ​រដ្ឋាភិបាល​មិនអោយ​តម្លៃ​អង្គការក្រៅ រដ្ឋាភិបាល​តែ​ខ្លួន​នៅតែ ប្តឹង​អោយអស់​ចិត្ត​។​
    
​បើតាម​អ្នករ​តើ​តាក់ស៊ី​នេះ អោយដឹងថា :​ខ្លួន​ប្តឹង​មន្ត្រី​គយ​ចំនួន​៣​នាក់​ទៅ​សាលាដំបូង​ខេត្ត គឺ​១-​លោក ឆែ សុធា (​ប្រធាន​សាខាគយ​ខេត្តបន្ទាយមានជ័យ​),២-​លោក ហ៊ុយ សុជាតិ (​ប្រធានការិយាល័យ​គយ​ច្រកទ្វារព្រំដែន​ប៉ោយប៉ែត​) និង​លោក រដ្ឋ វីរៈ មន្ត្រី​គយ​ចល័ត​ប្រចាំ​ផ្លូវជាតិ​លេខ​៥-​កូនដំរី​។ គឺ​ប្តឹង​ពីបទ​ហិង្សា​បង្ក​របួសស្នាម​ដោយ​ចេតនា​នៅ​ចំណុច​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត កាលពី​ថ្ងៃទី​១៣ ខែឧសភា កន្លង​ទៅហើយ​សុំ​តុលា​ការផ្ដល់​យុត្តិធម៌ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន ២០​ម៉ឺន​ដុល្លារ​៕ ដោយ​៖​ភ្នំ​ស្វាយ​
     
មន្ត្រី​គយ​ធ្វើ​ទារុណកម្ម​ពេល​បង្ក្រាប​រង​បណ្តឹង​ពី​អ្នករត់​ឡានតូច​ដឹកទំនិញ​ទារ​ជម្ងឺ​ចិត្ត​២០​ម៉ឺន​ដុល្លារ​
មន្ត្រី​គយ​ធ្វើ​ទារុណកម្ម​ពេល​បង្ក្រាប​រង​បណ្តឹង​ពី​អ្នករត់​ឡានតូច​ដឹកទំនិញ​ទារ​ជម្ងឺ​ចិត្ត​២០​ម៉ឺន​ដុល្លារ​
មន្ត្រី​គយ​ធ្វើ​ទារុណកម្ម​ពេល​បង្ក្រាប​រង​បណ្តឹង​ពី​អ្នករត់​ឡានតូច​ដឹកទំនិញ​ទារ​ជម្ងឺ​ចិត្ត​២០​ម៉ឺន​ដុល្លារ​
http:// ចុចត្រង់នេះ អាននូវច្បាប់ដើl

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons