. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Wednesday, June 1, 2016

អតីត​ជំរំ​ជន​ភៀស​ខ្លួន​ខាវ អ៊ី ដាង​បើក​ឡើង​វិញ​ជា​មជ្ឈមណ្ឌល​អប់រំ

ជំរំ ​ខាវ អ៊ី ដាង ដែល​ស្ថិត​នៅ​ក្នុង​ទឹកដី​ថៃ​ ជាប់​ព្រំដែន​កម្ពុជា​ថៃ​ ត្រូវ​បាន​បើក​ទ្វារ​ឡើងវិញ​កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​ឧសភា ​ឆ្នាំ២០១៦ ​ដើម្បី​បញ្ជាក់​អំពី​ការ​ទទួល​ខុស​ត្រូវ ​និង​ការ​ឆ្លើយតប​ចំពោះ​វិបត្តិ​ជន​ភៀស​ខ្លួន​ក្នុង​តំបន់​ឥណ្ឌូចិន។
អង្គការ​ជន​ភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ​និង​ប្រទេស​ថៃ​បាន​ប្រកាស​បើក​ជំរំ​ជន​ភៀស​ខ្លួន​ ខាវ អ៊ី ដាង​ (Khao I Dang) ឡើង​វិញ ​ដើម្បី​អប់រំ​ពី​វិបត្តិ​ជន​ភៀសខ្លួន​នៅ​ក្នុង​តំបន់​ និង​ទាក់ទាញ​ទេសចរណ៍​ផង​ដែរ។ ​ជំរំ​នេះ​ត្រូវ​បើក​ទ្វារ​ឡើង​វិញ​ក្រោយ​រយៈពេល​ជាង​២ទសវត្សរ៍​ បន្ទាប់​ពី​ជន​ភៀសខ្លួន​ខ្មែរ​រាប់​ម៉ឺន​នាក់​ដែល​គេច​ខ្លួន​ពី​សង្គ្រាម​ត្រូវ​គេ​បញ្ជូន​ទៅ​តាំង​ទី​លំនៅ​ក្នុង​ប្រទេស​ទី៣។ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​របស់​អង្គការ​ជន​ភៀស​ខ្លួន ​UNHCR។
ជំរំ ​ខាវ អ៊ី ដាង ដែល​ស្ថិត​នៅ​ក្នុង​ទឹកដី​ថៃ​ ជាប់​ព្រំដែន​កម្ពុជា​ថៃ​ ត្រូវ​បាន​បើក​ទ្វារ​ឡើងវិញ​កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​ឧសភា ​ឆ្នាំ២០១៦ ​ដើម្បី​បញ្ជាក់​អំពី​ការ​ទទួល​ខុស​ត្រូវ ​និង​ការ​ឆ្លើយតប​ចំពោះ​វិបត្តិ​ជន​ភៀស​ខ្លួន​ក្នុង​តំបន់​ឥណ្ឌូចិន។ ​លោក ​James Lynch ​តំណាង​អង្គការ​ជនភៀស​ខ្លួន ​UNHCR ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​បាន​ថ្លែង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ​ថា៖
«ជំរំ ​ខាវ អ៊ី ដាង​ បាន​រំឭក​ពី​ភាព​សោក​សង្រេង​នៃ​ការ​ទទួល​ជនភៀស​ខ្លួន​របស់​ប្រទេស​ថៃ​ និង​ការ​ទទួល​ខុស​ត្រូវ​រួម​ពី​សហគមន៍​អន្តរជាតិ​ នៅ​ពេល​ដែល​មាន​កំណើន​ខ្លាំង​នៃ​វិបត្តិ​ជន​ភៀសខ្លួន​ក្នុង​តំបន់​ឥណ្ឌូចិន‍»។
ជំរំ​នេះ​បាន​បើក​ទ្វារ​កាល​ពី​ឆ្នាំ​១៩៧៩​ ក្រោយ​ពេល​មាន​សង្គ្រាម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា​និង​របប​ខ្មែរក្រហម​ត្រូវ​បាន​ផ្តួល​រំលំ។​ ជំរំ​នេះ​បាន​ទទួល​ពលរដ្ឋ​ខ្មែរ​១សែន​៤ម៉ឺន​នាក់​ឲ្យ​ស្នាក់​នៅ​មុន​ពេល​ចេញ​ដំណើរ​ទៅ​កាន់​ប្រទេស​ទី៣​ ដូច​ជា​សហរដ្ឋ​អាមេរិក ប្រទេស​កាណាដា​ អឺរ៉ុប​ ឬ​វិលត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​នោះ។​ ជំរំ​នេះ​បាន​បិទ​ទ្វារ​កាលពី​ឆ្នាំ​១៩៩៣ ​ក្រោយ​ពេល​ដែល​កម្ពុជា​មានការ​ចរចា​សន្តិភាព​ និង​ចាប់​ផ្តើម​មាន​ការ​បោះឆ្នោត​ ដែល​រៀបចំ​ដោយ​អ.ស.ប​លើក​ដំបូង​ដែល​កម្ពុជា​ពេល​នោះ​ចាប់​ផ្តើម​មាន​ស្ថិរភាព។
ទិដ្ឋភាព​នៅ​ជំរំ​ខាវអ៊ីដាង កាលពី​ថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៨២។ (រូបថតដោយ​លោក Jack Dunford)
លោក​ ណុប​ ប៊ុន ថន​ ដែល​កំពុង​រស់នៅ​ក្នុង​រដ្ឋ ​North Carolina ​ធ្លាប់​រស់​នៅ​ក្នុង​ជំរំ ​ខាវ អ៊ី ដាង​មុន​ចេញ​មក​ស.រ.អា ​នៅ​ឆ្នាំ​១៩៨២។ លោក​ចាត់​ទុក​ថា​ ការ​បើក​ជំរំ​ឡើងវិញ​ ដើម្បី​ការ​អប់រំ​ជា​ការ​ប្រសើរ។
«ខ្ញុំ​ដឹង​ថា​ វា​ជា​អំពើ​ដ៏​ល្អ​មួយ​ប្រសិន​បើ​ការ​បើក​នេះ​ បើក​ដោយ​ការ​ជួយ​ផ្តល់​ពី​អ.ស.ប.​មក​ ដើម្បី​បង្ហាត់​បង្រៀន​ដល់​ពិភពលោក​ ព្រោះ​ការ​រៀបចំ​របស់​អ.ស.ប.​ ពេល​នោះ​ល្អ​មែនទែន ​មាន​ម្ហូប​អាហារ ​មាន​ទឹក​ផឹក​ ប្រជាជន​មាន​សេរីភាព​ក្នុង​ជំរំ ​វា​គ្រាន់​តែ​គ្មាន​សេរីភាព​ចេញ​មក​ក្រៅ​ តែ​នៅ​ក្នុង​ជំរំ​មាន​សេរីភាព‍»។
លោក​ថ្លែង​ថា​ លោក​នឹង​ធ្វើ​ដំណើរ​ទៅ​មើល​ជំរំ​ដែល​លោក​ធ្លាប់​រស់​នៅនោះ​ បើ​សិន​ជា​លោក​មាន​ឱកាស​ទៅ​ស្រុក​ខ្មែរ​នៅ​ពេល​អនាគត។
«ខ្ញុំ​ប្រាកដ​ជា​ជឿ​ជាក់​ថា​ ខ្ញុំ​មាន​ភាព​រអាក់រអួល​ក្នុង​ចិត្ត ​រំភើប​ច្រើន ​បើ​សិន​ជា​ខ្ញុំ​បាន​ទៅ​ឃើញ​ជំរំ​ហ្នឹង​ម្តង​ទៀត ​ដូច​កាល​ដែល​ខ្ញុំ​ទៅ​ស្រុក​ខ្មែរ​ជា​លើក​ដំបូង​អញ្ចឹង»។
លោក ​ញ៉ឹក ប៊ុនឆៃ ​ជា​អតីត​អ្នកតស៊ូ​នៅ​ជាយដែន​ម្នាក់ ​និង​បច្ចុប្បន្ន​ជា​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ដែល​ធ្លាប់​ចេញ​ចូល​ក្នុង​ជំរំ​ ខាវ អ៊ី ដាង​ ទាំង​មុន​បិទ ​និង​ក្រោយ​ពេល​បិទ​ទ្វារ​ បាន​ថ្លែងប្រាប់​ VOA ​ថា ​ការ​បើក​ជំរំ​ខាវ អ៊ី ដាង​ ឡើង​វិញ​គឺ​វា​អាច​ជួយ​ឲ្យ​គេ​យល់​ដឹង​ថា ​ជីវិត​រស់នៅ​ក្នុង​ជំរំ​របស់​ជន​ភៀស​ខ្លួន​ទាំង​ចំណុច​ល្អ​និង​ចំណុច​មិន​ល្អ។
«ចំណុច​ល្អ​គឺ​គេ​អាច​បង្ហាញ​អំពី​បញ្ហា​ដែល​ជំរំ​ជន​ភៀស​ខ្លួន​តាម​ព្រំដែន​អំពី​ការ​លំបាក ដើម្បី​កុំ​ឲ្យ​វា​កើត​មាន​ក្នុង​ប្រទេស​ផ្សេងៗ​ ដោយសារ​វា​លំបាក​ដែរ​ ការណ៍​ដែល​រស់​នៅ​ក្នុង​ជំរំ​ មិន​មាន​រស់នៅ​ស្រួល​ប៉ុន្មាន​ទេ។​ នេះ​ចំណុច​អវិជ្ជមាន​ ហើយ​ចំណុច​វិជ្ជមាន​ហ្នឹង​គឺ​ដូច​ខ្ញុំ​ថា​ អញ្ចឹង​គឺ​សម្រាប់​ពាក់ព័ន្ធ​រឿង​ទេសចរណ៍ ​ពាក់ព័ន្ធ​រឿង​ការ​អភិវឌ្ឍ​ អញ្ចឹង​ទៅ​គេ​អាច​ទទួល​បាន​ជំនួយ​អី​ ដើម្បី​មក​កសាង​តាម​ជំរំៗ‍»។
ការ​បើក​ជំរំ​ថ្មី​ដែល​ត្រូវ​គេ​អនុញ្ញាត​ឲ្យ​អ្នក​ទេសចរណ៍​ចូល​ទស្សនា​នេះ​ មាន​ការ​គាំទ្រ​ពី​កាកបាទ​ក្រហម​អន្តរជាតិ​ ICRC ​និង​អ.ស.ប.​ ផ្នែក​ជនភៀសខ្លួន​អ.ស.ប. ​ហើយ​នឹង​ក្រសួង​រុក្ខា​ប្រមាញ់​ប្រទេស​ថៃ​ ដែល​គ្រប់គ្រង​ និង​ចាត់ចែង​ទីតាំង​ជំរំ​នេះ​ផង​ដែរ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons