. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Wednesday, June 1, 2016

មិនគួរ​ឲ្យ​ជឿ​រឿង​អភិបាលខេត្ត​មួយចំនួន​ពាក់ព័ន្ធ​បទល្មើស​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​

 
​ថ្មីៗ​នេះ​សមត្ថកិច្ច​បាន​បង្ក្រាបរ​ថ​យន្ត​យី​ឌុប​ដឹកឈើ​៣​គ្រឿង​ដែល​ធ្វើ​សកម្មភាព​ដឹកឈើ​ទៅ​លក់​នៅ​ស្រុក​យួន ប៉ុន្តែ​ក្រុម​អ្នកដឹកឈើ​បាន​អះអាងថា ជា​ឈើ​មានច្បាប់​ព្រោះ​មាន​លិខិត​សម្របសម្រួល​ពី​អភិបាលខេត្ត​ចំនួន​៤​។ បញ្ហា​នេះ​បានធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ព្រោះ​មិន​នឹកស្មានថា​អភិបាលខេត្ត​មណ្ឌលគិរី ត្បូងឃ្មុំ ក្រចេះ និង​កំពង់ចាម ជាប់​ពាក់ព័ន្ធ​ជាមួយ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​នោះទេ​។ ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ គួរពិនិត្យមើល​បញ្ហា​នេះ​ផង ដើម្បី​កុំ​ឲ្យ​អភិបាលខេត្ត​មួយចំនួន​ប្រើ​អំណាច​របស់ខ្លួន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។
រថយន្ត​យី​ឌុប​ដឹកឈើ​ទាំង​៣​គ្រឿង​ដែល​ត្រូវ​សមត្ថកិច្ច​បង្ក្រាប ហើយ​ម្ចាស់​ឈើ​បង្ហាញ​លិខិត​សម្របសម្រួល​នោះ គឺមាន​លិខិត​ដែល​ចុះហត្ថលេខា​ដោយ​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី លោក ប្រាជ្ញ ចន្ទ អភិបាលខេត្ត​ត្បូងឃ្មុំ លោក លន់ លឹម​ថៃ អភិបាលខេត្ត​កំពង់ចាម និង​អភិបាល​ស្ដីទី​ខេត្តក្រចេះ ឈ្មោះ ហ្ស៊ើ ស៊ី​យ៉ែម​។ ដោយសារតែ​លិខិត​នោះ​ហើយ​ទើប​ឈ្មួញ​អាច​ដឹកឈើ​ជិត​១៥០​ម៉ែត្រគូប​ទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​រលូន​ដោយ​គ្មាន​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ណា​ហ៊ាន​ទប់ស្កាត់​នោះទេ​។ ដូច្នេះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គួរពិនិត្យមើល​បញ្ហា​នេះ​ផង ព្រោះ​អភិបាលខេត្ត​មួយចំនួន​កំពុងតែ​ប្រើ​អំណាច​និង​តួនាទី​របស់ខ្លួន​ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​។
មជ្ឈដ្ឋាន​នានា​បាន​រិះគន់ថា ដោយសារតែ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​បែបនេះហើយ ទើប​ឈ្មួញ​អាច​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ខេត្តមណ្ឌលគិរី ក្រចេះ កំពង់ចាម និង​ត្បូងឃ្មុំ យកទៅលក់​នៅ​ស្រុក​យួន​យ៉ាង​អនាធិបតេយ្យ​បំផុត​។ បញ្ហា​នេះ​បង្ហាញថា បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ខែមករា ឆ្នាំ​២០១៦ ក្នុងការ​បង្ក្រាប​បទល្មើស​រត់ពន្ធ​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន គឺជា​រឿង​ឥតន័យ​ព្រោះ​ជាក់ស្ដែង​អាជ្ញាធរខេត្ត​ទាំង​៤​ខាងលើ គឺជា​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​យ៉ាង​ក្រអឺតក្រទម​បំផុត​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​រង់ចាំ​មើលថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចាត់វិធានការ​បែបណា​ទៅលើ​អភិបាលខេត្ត​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​រត់ពន្ធ​ឈើ​ទៅ​លក​នៅ​ស្រុក​យួន​៕
 

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons