. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Sunday, June 5, 2016

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា អង្គការចាត់តាំងនយោបាយ ឬអង្គការចាត់តាំងមនុស្សធម៌មួយចំនួន មិនគួរទុកឲ្យបុគ្គលម្នាក់ ឬពីរនាក់បំផ្លាញនូវបក្សនយោបាយមួយ ឬបំផ្លាញនូវអង្គការចាត់នយោបាយមួយតាមរយៈ នៃការការពារអំពើ ខុសច្បាប់របស់បុគ្គលនោះទេ ហើយអ្នកខុសត្រូវចេញមុខទទួលខុស។
ប្រសាសន៍របស់នាយករដ្ឋមន្រ្តី នៃកម្ពុជា បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញកាត់ឫស្សសីមានៅព្រះវិហារ ព្រះវិហារ វត្តមឿងចារ្យលិខិតារាម ស្ថិតនៅភូមិមឿងចារ្យ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦នេះ។
ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន មិនបានសំដៅចំបក្សនយោបាយណាមួយនោះទេ តែអ្នកតាមដានស្ថានការណ៍នយោបាយ នៅកម្ពុជា អាចដឹងបានថា ប្រសាសន៍របស់ សម្តេចតេជោ អាចនឹងសំដៅដល់គណបក្សសង្រ្គោះជាតិ។ គណបក្សសង្រ្គោះជាតិ កំពុងជួបគ្រោះ និងស្ថានការណ៍អាក្រក់ខ្លាំងនាពេលបច្ចុ ប្បន្ន ដោយសារតែប្រធានស្តីទីគណបក្ស គឺលោក កឹម សុខា កំពុងប្រឈមមុខនឹងផ្លូវច្បាប់ ផ្តើមចេញពីរឿងអាស្រូវស្នេហារបស់លោក។ មកទល់ពេលនេះ លោក កឹម សុខា មិនអាចចេញទៅកន្លែងណាបាននោះឡើយ ពោលគឺកំពុងសម្ងំលាក់ខ្លួននៅក្នុងទីស្នាក់ក្រោមការកៀងគរ អ្នកគាំទ្រមកការពារពីការ តាមច្បាប់របស់កម្លាំងសមត្ថកិច្ច ក្រោយលោកបដិសេធមិនចូលបំភ្លឺតាមការ កោះហៅរបស់តុលាការចំនួនពីរដង។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានអ្នកខ្លះខុសខ្លួនឯង បែរជាទៅយកទីកន្លែង ឬមនុស្សមួយក្រុមដើម្បីការពារខ្លួន។ សម្តេចតេជោ បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំជឿជាក់ថា អង្គការចាត់តាំងនយោបាយ ឬអង្គការចាត់តាំងមនុស្សធម៌មួយចំនួន ក៏មិនគួរទុកឲ្យបុគ្គលម្នាក់ ឬពីរនាក់បំផ្លាញនូវបក្សនយោបាយមួយ ឬបំផ្លាញនូវអង្គការចាត់តាំងនយោបាយមួយតាមរយៈ នៃការការពារអំពើខុសច្បាប់ របស់បុគ្គលណានោះទេ។ ព្រោះអ្នកខុសត្រូវចេញមុខទទួលខុស»
សម្តេចតេជោ បានបន្ថែមទៀតថា «អ្នកខ្លះខុសខ្លួនឯង ទៅយកទីកន្លែងដទៃ ជាអង្គការចាត់តាំង ជាក្រុមនុស្សមួយក្រុម ជាតួអង្គចាត់តាំងមួយ ដើម្បីការពារខ្លួន ហើយអង្គការចាត់តាំងនោះ ក៏ការពារមនុស្សខូចទៀត ដើម្បីប្រឈមនិងផ្លូវច្បាប់»។
សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតឌឺដងចំពោះការលើកឡើងរបស់លោក កឹម សុខា ថា ស្ថានការណ៍នយោបាយបច្ចុប្បន្នមានសភាពធម្មតា និងប្រកាសអួតថា បក្សលោកនឹងឈ្នះឆ្នោតនោះ។
សម្តេចតេជោ បានថ្លែងថា «អត់បញ្ហាទេ សភាពការនៅធម្មតា បើអីចឹងនៅដេកត្រង់ហ្នឹងទៅ បើគង់ថាស្រួលដដែល។ គេថាសភាពការណ៍អត់បញ្ហា អើបើអត់បញ្ហា កុំស្រែក បើគង់ចាំឈ្នះដដែល ចាំឈ្នះតែម្តងទៅ កុំស្រែកខ្មាសគេ។ អ្នកឯងចង់នៅដេកកន្លែង ៤ម៉ែត្រ ៤ជ្រុង នៅដេកមាននរណាថាអី»
សូមបញ្ជាក់ថា លោក កឹម សុខា ក្នុងជំនួបជាមួយសកម្មជនបក្សមកពីខេត្តតាកែវ នៅថ្ងៃទី០៥ ខែមិថុនា ម្សិលមិញ បានថ្លែងបង្ហាញអំណួត ថា គណបក្សរបស់លោកនៅតែមានអ្នកគាំទ្រ ហើយនឹងឈានទៅរកការឈ្នះឆ្នោតថែមទៀតផង។
សូមរំលឹកថា មកដល់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦នេះ លោក កឹម សុខា បានលាក់ខ្លួនពួនអាត្មាក្នុងទីស្នាក់ការអស់រយៈពេល ១១ថ្ងៃហើយ ព្រោះតែគេចចេញពីការតាមចាប់របស់សមត្ថកិច្ច បន្ទាប់ពីរូបលោកមិនព្រមចូលបំភ្លឺនៅតុលាការ តាមការកោះហៅរបស់សាលា ដំបូងរាជធានីភ្នំពេញ លើសំណុំរឿងសញ្ចាកម្ម ដែលប្តឹងដោយកញ្ញា ខុម ច័ន្ទតារាទី ហៅស្រី នារីកំណាន់វ័យក្មេងម្នាក់ ក្នុងចំណោមនារី កំណាន់របស់លោកជាច្រើននាក់ ដែលត្រូវបានទម្លាយក្នុងទំព័រ Facebook «រឿងពិត CNRP»។ ការលាក់ខ្លួនរយៈពេលប្រមាណ ១០ថ្ងៃ កន្លងមកនេះ លោក កឹម សុខា បានស្រកទម្ងន់ខ្លាំងផងដែរ។
អ្នកតាមស្ថានការណ៍នយោបាយ បានមើលឃើញថា ការសម្ងំលាក់ខ្លួនរបស់លោក កឹម សុខា មិនមែនជាដំណោះស្រាយនោះឡើយ ហើយ វានឹងនាំមកនូវស្ថានការណ៍អាក្រក់ សម្រាប់បក្សទាំងមូលផងដែរ។ ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយ បានជំរុញឲ្យលោក កឹម សុខា បង្ហាញភាពក្លាហានចូលខ្លួន ដោះស្រាយរឿងផ្ទាល់ខ្លួនតាមផ្លូវច្បាប់ ដើម្បីបញ្ចប់វិបត្តិក្នុងបក្ស ក៏ដូចជាបង្កផលលំបាកដល់អ្នកគាំទ្រផងដែរ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons