. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Monday, June 13, 2016

សភា​អ៊ឺរ៉ុប​ស្នើ​ឲ្យ​ចាត់​វិធាន​ការ​ឃ្លាំ​មើល​ជំនួយ EU សម្រាប់​កម្ពុជា

នៅចំពោះក្ដីបារម្ភ ពីការដើរថយក្រោយ នៃស្ថានភាពនយោបាយ ជាមួយនឹងសកម្មភាពថ្មីៗ ទៅលើ​ក្រុម​អ្នក​នយោបាយ​ប្រឆាំង និងក្រុមសកម្មជនការពារសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជានោះ សភាអ៊ឺរ៉ុប នៅថ្ងៃ​ព្រហស្បត្តិ៍​បាន​ស្នើ​សុំ ឲ្យការិយាល័យអ៊ឹរ៉ុបដើម្បីកិច្ចការខាងក្រៅ (SEAE) ឲ្យបង្កើតវិធានការ ដើម្បីឃ្លាំ​មើល​ពី​ជំនួយ​របស់​សហគមន៍​អ៊ឺរ៉ុប ផ្ដល់ទៅឲ្យប្រទេសកម្ពុជា សម្រាប់រយៈពេលខាងមុខ

<{$post.title}>
ជនជាប់ចោទ និងជាប់ទោស ដែលអង្គការការពារសិទ្ធិមនុស្សចាត់ ចូលក្នុងបញ្ជីជាអ្នកទោសនយោបាយ។ (រូបផ្តិតពីអេក្រង់)
សភាអ៊ឺរ៉ុបនៅថ្ងៃព្រហស្បត្តិ៍នេះ បានធ្វើការស្នើសុំ ទៅការិយាល័យអ៊ឺរ៉ុប​ដើម្បីកិច្ចការខាងក្រៅ ហៅ​កាត់​ជា​ភាសា​បារាំងថា «SEAE» ឲ្យចាត់«វិធានការណាក៏ដោយ ដើម្បីឲ្យជំនួយផ្នែកហិរញ្ញវត្ថុ របស់សហគមន៍អ៊ឺរ៉ុប ទៅ​ឲ្យ​ប្រទេស​កម្ពុជា ត្រូវតែផ្សារភ្ជាប់គ្នា ជាមួយនឹងស្ថានការណ៍សិទ្ធិមនុស្ស ដ៏ប្រសើរមួយ នៅក្នុងប្រទេសនេះ»។ នេះ បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន របស់សភាអ៊ឹរ៉ុប ចេញផ្សាយឲ្យដឹង នៅក្នុងថ្ងៃតែមួយ។
សហគមន៍អ៊ឺរ៉ុប ជាដៃគូផ្ដល់ជំនួយ​ដ៏សំខាន់មួយ របស់ប្រទេសកម្ពុជា។ សហគមន៍នេះ គ្រោងផ្ដល់​ជំនួយ​ជា​ទឹក​ប្រាក់ ប្រមាណជា ៤១០លានអ៊ឺរ៉ូ (៤៦០លានដុល្លារ) នៅក្នុងគម្រោងអភិវឌ្ឍន៍ជាច្រើន នៅក្នុង​ប្រទេស​កម្ពុជា សម្រាប់​​រយៈពេល ពីឆ្នាំ២០១៤ ទៅដល់ឆ្នាំ២០២០ខាងមុខ។
ការស្នើសុំនេះ បានធ្វើឡើង បន្ទាប់ពីសមាជិកសភាអ៊ឺរ៉ុបជាច្រើននាក់ បានធ្វើញត្តិ​សម្ដែង​ការ​ព្រួយ​បារម្ភ​​របស់​ពួកគេ ពីស្ថានភាពនយោបាយ«ដ៏អាក្រក់» ដែលកំពុងកើតឡើង នៅក្នុងប្រទេសកម្ពុជា និងចំពោះអ្នក​នយោបាយ​ប្រឆាំង និងក្រុមសកម្មជនការពារសិទ្ធិមនុស្ស។ ក្រុមសមាជិកសភាទាំងនោះ បាន​ធ្វើការ​ថ្កោល​ទោស នូវ​រាល់​អំពើ​ហិង្សា​ទាំងឡាយ - ការដាក់បន្ទុកដើម្បីធ្វើទោសទណ្ឌ ដែលមានចរិកនយោបាយ - ការឃុំ​ខ្លួន - ការ​បង្កើត​ចំណោទ​នានា និងការផ្ដន្ទាទោសដោយប្រព័ន្ធតុលាការ ទៅលើក្រុមអ្នកប្រឆាំងនៅកម្ពុជា។
ក្រុមសមាជិកសភាអ៊ឺរ៉ុប បានអំពាវនាវទៅអាជ្ញាធរកម្ពុជា ឲ្យទម្លាក់ចោលជាបន្ទាន់ នូវការតាមចាប់ខ្លួន និង​រាល់បន្ទុកទាំងឡាយ ដែលធ្វើឡើង ដើម្បីប្រឆាំងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ នៅក្នុងប្រទេស និងករណីរបស់សកម្មជនអ្នកការពារសិទ្ធិមនុស្ស ទាំងប្រាំនាក់ ដែល​កំពុង​ជាប់​ឃុំ​ជា​បណ្ដោះអាសន្ន នៅក្នុងពន្ធនាគារសព្វថ្ងៃ។
សមាជិកសភាអ៊ឺរ៉ុបទាំងនោះ បានបន្ថែមទៀតថា គ្រប់អ្នកនយោបាយ អ្នកគាំទ្រ និងអ្នកការពារសិទ្ធិមនុស្ស ចាំបាច់​ត្រូវបានអនុញ្ញាត ឲ្យធ្វើការដោយសេរី គ្មានការភ័យខ្លាចពីការចាប់ចង និងការធ្វើទារុណកម្ម។
ក្រុមសមាជិកសភាអ៊ឺរ៉ុប បានបញ្ជាក់បន្តថា គ្រប់រដ្ឋជាសមាជិករបស់សហគមន៍អ៊ឺរ៉ុប - នាយកគ្រប់​គ្រង​នយោបាយ​បរទេស លោក «Federica Mogherini» - ការិយាល័យអ៊ឺរ៉ុបដើម្បីកិច្ចការខាងក្រៅ (SEAE) និង​គណៈកម្មា​ធិការ​អ៊ឺរ៉ុប ចាំបាច់ត្រូវកំណត់ ពីលក្ខខណ្ឌដ៏ច្បាស់លាស់ និងសមស្របតាមច្បាប់អន្តរជាតិ នៃ​បទដ្ឋាន​​​សិទ្ធិ​​សេរីភាព​​នៃការបញ្ចេញមតិ សិទ្ធិនៃការបង្កើតសមាគមន៍ និងសិទ្ធិនៃការជួបប្រជុំគ្នា សម្រាប់​ការ​បោះ​ឆ្នោត​​លើក​​ក្រោយៗ នៅកម្ពុជា។
ក្នុងពេលភ្លាមៗនេះ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ មិនអាចសុំប្រតិកម្មពីមន្ត្រីរដ្ឋាភិបាលកម្ពុជា បាននៅឡើយ៕

1 comments:

koivis said...

Greetings from Belgium, visit my weblog on: https://koivis.wordpress.com/
so the flag of your country is on the list of visitors;

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons