. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Thursday, June 2, 2016

ក្រុម​អ្នក​រត់​តាក់ស៊ី​នៅ​ក្រុង​ប៉ោយប៉ែត​ស្នើសុំ​អាជ្ញាធរ​ធ្វើ​បាតុកម្ម​ប្រឆាំង​មន្ត្រី​គយ

ដោយ ហ៊ុំ ចំរើន
2016-06-02
អ៊ីម៉ែល
មតិ
ចែករំលែក
តំណាង​អ្នក​រត់​តាក់ស៊ី​ប៉ោយប៉ែត ២០១៦ ៨៥៥
តំណាង​បណ្ដាញ​អ្នក​រត់​តាក់ស៊ី​សន្តិភាព ចេញ​ពី​ដាក់​លិខិត​ស្នើសុំ​មន្ត្រី​សាលា​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០១៦។ Photo Provided
ក្រុម​បណ្ដាញ​អ្នក​រត់​តាក់ស៊ី​សន្តិភាព​នៅ​ក្រុង​ប៉ោយប៉ែត ចំនួន ៤​នាក់ តំណាង​ឲ្យ​អ្នក​រត់​តាក់ស៊ី​ជាង ៥០​នាក់ នៅ​រសៀល​ថ្ងៃ​ទី​២ មិថុនា បាន​ដាក់​លិខិត​ស្នើសុំ​ទៅ​សាលា​ខេត្ត​បន្ទាយមានជ័យ អនុញ្ញាត​ច្បាប់​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ដើម្បី​តវ៉ា​នឹង​មន្ត្រី​គយ​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​តាម​ផ្លូវ​ជាតិ​លេខ​៥ ពី​ក្រុង​ប៉ោយប៉ែត ទៅ​ទី​រួម​ខេត្ត​បន្ទាយមានជ័យ។ អ្នក​រត់​តាក់ស៊ី​អះអាង​ថា មន្ត្រី​គយ​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ គាប​សង្កត់​ប្រជាពលរដ្ឋ ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​របរ​ដឹក​ជញ្ជូន​របស់​ពួក​គាត់​រៀង​រាល់​ថ្ងៃ។
ប្រធាន​ក្រុម​អ្នក​រត់​តាក់ស៊ី​បណ្ដាញ​សន្តិភាព​ក្រុង​ប៉ោយប៉ែត លោក គង់ វិសាល ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២ មិថុនា ថា មូលហេតុ​ដែល​ពួក​គេ​ស្នើសុំ​ធ្វើ​បាតុកម្ម​នេះ ដោយសារ​កន្លង​មក មន្ត្រី​គយ និង​រដ្ឋាករ​ខេត្ត​បន្ទាយមានជ័យ ដាក់​ប៉ុស្តិ៍​ត្រួត​អនាធិបតេយ្យ​តាម​ផ្លូវ​ជាតិ​លេខ​៥ ពី​ក្រុង​ប៉ោយប៉ែត ទៅ​ទី​រួម​ខេត្ត​បន្ទាយមានជ័យ។ លោក​អះអាង​ថា មន្ត្រី​គយ​បង្ខំ​ពួក​គេ​ឲ្យ​បង់​ប្រាក់​ម្នាក់​ប្រមាណ ១៥០​ដុល្លារ​សហរដ្ឋ​អាមេរិក រៀង​រាល់​ខែ ហើយ​ប្រសិន​បើ​រថយន្ត​ណា​មិន​បាន​បង់​ប្រាក់​ទេ គឺ​មន្ត្រី​គយ​នឹង​ឃាត់​រថយន្ត​ទុក​មិន​ឲ្យ​ដឹក​ទំនិញ​ឡើយ៖ «ខ្ញុំ​សូម​អំពាវនាវ និង​ទាមទារ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ដឹក​ជញ្ជូន​ឲ្យ​មាន​ភាព​យុត្តិធម៌ ដោយ​កុំ​ឲ្យ​មន្ត្រី​គយ​និយាយ​ថា ពួក​ខ្ញុំ​ដឹក​អីវ៉ាន់​គេច​ពន្ធ ព្រោះ​អីវ៉ាន់​ដែល​ខ្ញុំ​ដឹក​កន្លង​មក​ជា​ទំនិញ​ស្រប​ច្បាប់​ទេ»
ឆ្លើយ​តប​នឹង​បញ្ហា​នេះ ប្រធាន​គយ និង​រដ្ឋាករ​ខេត្ត​បន្ទាយមានជ័យ លោក ឆែ សុធា ពុំ​មាន​ប្រតិកម្ម​អ្វី​ឡើយ​ទេ នៅ​រសៀល​ថ្ងៃ​ទី​២ មិថុនា ដោយ​លោក​មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា ជាប់​រវល់​ការងារ​មមាញឹក​ច្រើន។
ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី នាយក​រដ្ឋបាល​សាលា​ខេត្ត​បន្ទាយមានជ័យ លោក ឈឿង ក្រៃយ៉ុង មាន​ប្រសាសន៍​ថា លោក​ត្រៀម​កោះ​ហៅ​បណ្ដាញ​អ្នក​រត់​តាក់ស៊ី​សន្តិភាព និង​ភាគី​ពាក់ព័ន្ធ ដើម្បី​ប្រជុំ​ពិភាក្សា​ដោះស្រាយ​លើ​ការងារ​នេះ​ក្នុង​ពេល​ឆាប់ៗ៖ «ព្រោះ​ទើប​បាន​គោលការណ៍​ឯកភាព​ពី​អភិបាល​ខេត្ត។ ឥឡូវ​ខ្ញុំ​កំពុង​ទាក់ទង​ពួក​បណ្ដាញ​តាក់ស៊ី​ចូលរួម​ដោះស្រាយ»
មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​បន្ទាយមានជ័យ លោក ភួន ឈិន មាន​ប្រសាសន៍​ថា ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី បើ​ទោះ​ជា​អាជ្ញាធរ​អនុញ្ញាត ឬ​មិន​អនុញ្ញាត​ក្ដី គឺ​ពលរដ្ឋ​គ្រប់​រូប​អាច​ធ្វើ​ទៅ​បាន គ្រាន់​តែ​ជូន​ដំណឹង​ជា​មុន​ទៅ​អាជ្ញាធរ​ខេត្ត-រាជធានី ដោយ​បញ្ជាក់​ពី​គោល​បំណង​នៃ​ការ​ធ្វើ​បាតុកម្ម​នោះ៖ «នៅ​ក្នុង​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​នេះ គឺ​មាន​ធានា​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា។ ទី​២ មាន​ចែង​ក្នុង​ច្បាប់​ស្ដីពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ទៀត។ អ៊ីចឹង ប្រសិន​ជា​ប្រជាពលរដ្ឋ​ទូទៅ​គាត់​មាន​បញ្ហា​ដែល​ត្រូវ​ការ​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ជូន​ពួក​គាត់ ហើយ​គាត់​ជ្រើស​រើស​យក​វិធីសាស្ត្រ​បាតុកម្ម​នេះ គឺ​គាត់​អាច​ធ្វើ​ទៅ​បាន»
ប្រធាន​ក្រុម​បណ្ដាញ​អ្នក​រត់​តាក់ស៊ី​សន្តិភាព ឲ្យ​ដឹង​ថា មន្ត្រី​សាលា​ខេត្ត​មិន​បាន​អនុញ្ញាត​ច្បាប់​ឲ្យ​ពួក​គាត់​ធ្វើ​បាតុកម្ម​នោះ​ទេ ក៏ប៉ុន្តែ​បាន​ប្រថាប់​ត្រា និង​ទទួល​លិខិត​ស្នើសុំ​នេះ។ នៅ​ក្នុង​លិខិត​ស្នើសុំ​បញ្ជាក់​ថា គម្រោង​ធ្វើ​បាតុកម្ម​នេះ​មាន​រយៈពេល ៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០១៦ និង​មាន​រថយន្ត​ប្រមាណ ៥០​គ្រឿង តវ៉ា​តាម​ដង​ផ្លូវ​ចំនួន ៣​ចំណុច គឺ​នៅ​ប៉ុស្តិ៍​គយ​ត្រួត​ទំនិញ​ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ប៉ុស្តិ៍​គយ​សាលា​ក្រហម ស្រុក​អូរជ្រៅ និង​ប៉ុស្តិ៍​គយ​ចល័ត​ក្បែរ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​បន្ទាយមានជ័យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons