. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Thursday, October 27, 2016

មន្ត្រី​សមាគម CIERA ចាត់​ទុក​ដីកា​កោះ​ហៅ​របស់​តុលាការ​ខេត្ត​បន្ទាយមានជ័យ​ថា​អយុត្តិធម៌

ដោយ ហ៊ុំ ចំរើន

ប្រជាពលរដ្ឋ និង​ក្រុម​កម្មករ​អូស​រទេះ ចូលរួម​ស្ដាប់​សន្និសីទ​សារព័ត៌មាន​នៅ​ភូមិ​ផ្សារកណ្ដាល សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៦។ Photo Provided
ប្រជាពលរដ្ឋ និង​ក្រុម​កម្មករ​អូស​រទេះ ចូលរួម​ស្ដាប់​សន្និសីទ​សារព័ត៌មាន​នៅ​ភូមិ​ផ្សារកណ្ដាល សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៦។ Photo Provided
 Photo Provided



















មន្ត្រី​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា (CIERA) ម្នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ តុលា ធ្វើ​សន្និសីទ​សារព័ត៌មាន​ប្រតិកម្ម​ទៅ​នឹង​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ ដែល​កោះ​ហៅ​រូប​គាត់ និង​ចៅ​សង្កាត់​រង​ទី​២ សង្កាត់​ប៉ោយប៉ែត មក​ពី​គណបក្ស សម រង្ស៊ី ឲ្យ​ចូល​ខ្លួន​បំភ្លឺ​នៅ​ដើម​ខែ​វិច្ឆិកា ពាក់ព័ន្ធ​សំណុំ​រឿង​កម្មករ​អូស​រទេះ ប៉ះ​ទង្គិច​ជាមួយ​សមត្ថកិច្ច​នៅ​មុខ​ស្នាក់ការ​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត កាល​ពី​ឆ្នាំ​២០១៥។ ប្រជាពលរដ្ឋ និង​ក្រុម​កម្មករ​អូស​រទេះ​ប្រមាណ​ជាង ៧០​នាក់ ចូលរួម​ស្ដាប់​សន្និសីទ​សារព័ត៌មាន​នៅ​សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត។
មន្ត្រី​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា (CIERA) ប្រតិកម្ម​ទៅ​នឹង​ដីកា​កោះ​របស់​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ ដោយ​ចាត់​ទុក​ថា​ជា​រឿង​អយុត្តិធម៌​ចំពោះ​រូប​គាត់ និង​ចៅ​សង្កាត់​រង​ទី​២ សង្កាត់​ប៉ោយប៉ែត។
ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា លោក ឌិន ពុទ្ធី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៦ តុលា ថា រូប​លោក និង​ចៅ​សង្កាត់​រង​ទី​២ សង្កាត់​ប៉ោយប៉ែត ពុំ​មាន​ពាក់ព័ន្ធ​ករណី​បង្ក​ហិង្សា​នៅ​មុខ​ស្នាក់ការ​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៥ នោះ​ទេ។ លោក​អះអាង​ថា មូលហេតុ​ដែល​លោក​ធ្វើ​សន្និសីទ​សារព័ត៌មាន​នេះ ដោយសារ​មិន​ពេញ​ចិត្ត​នឹង​ដីកា​កោះ​ហៅ​របស់​តុលាការ​ខេត្ត​បន្ទាយមានជ័យ ដែល​បង្គាប់​ឲ្យ​រូប​លោក​ចូល​ខ្លួន​បំភ្លឺ​ក្នុង​សំណុំ​រឿង​នេះ នៅ​ថ្ងៃ​ទី​១ វិច្ឆិកា ខាង​មុខ៖ «ខ្ញុំ​ចង់​បាន​ឲ្យ​តុលាការ​លើក​ឡើង​ការ​ចោទ​ប្រកាន់​មក​លើ​រូប​ខ្ញុំ និង​លោក ចៅ វាសនា ព្រោះ​ពួក​ខ្ញុំ​ទាំង​ពីរ​នាក់​អត់​មាន​កំហុស​ទេ។ ទន្ទឹម​គ្នា​នេះ ខ្ញុំ​សូម​ឲ្យ​តុលាការ​ចាត់​វិធានការ​ទៅ​លើ​ឈ្មោះ ស៊ិន ណាំអៀង និង សោម សារ៉ាត់និង​អាជ្ញាធរ​ក្រុង​ដែល​ជា​បក្ខពួក​នៅ​ពី​ក្រោយ​ខ្នង យក​ទៅ​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់»
អាស៊ីសេរី ពុំ​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៦ តុលា។
ប៉ុន្តែ​ដីកា​កោះ​ដែល​ចុះ​ហត្ថលេខា​ដោយ​ចៅក្រម​ស៊ើបសួរ​អម​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ លោក ឯក ប៉ូលីហ្វីល ចុះ​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ​២០១៦ កោះ​ហៅ​លោក ឌិន ពុទ្ធី ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា (CIERA) ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​១ វិច្ឆិកា និង​លោក ចៅ វាសនា ចៅ​សង្កាត់​រង​ទី​២ សង្កាត់​ប៉ោយប៉ែត ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ សម​គំនិត​ក្នុង​អំពើ​ហិង្សា​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ នៅ​មុខ​ការិយាល័យ​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៥។
ប៉ូលិស​បង្ក្រាប​កម្មករ​អូស​រទេះ ប៉ោយប៉ែត ៦២០
សមត្ថកិច្ច​ក្រុង​ប៉ោយប៉ែត បង្ក្រាប​កម្មករ​អូស​រទេះ​ដែល​ធ្វើ​បាតុកម្ម​តវ៉ា​នៅ​មុខ​ការិយាល័យ​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​២៥ ខែ​ឧសភា ឆ្នាំ​២០១៥។ Photo Provided Photo Provided
មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ជំនឿ​ថា សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ កោះ​ហៅ​អ្នក​ទាំង​ពីរ​ឲ្យ​ចូល​បំភ្លឺ​នេះ អាច​ជា​ចេតនា​មួយ​ដើម្បី​ជា​ការ​ពន្លឿន​ដោះស្រាយ​បញ្ចប់​សំណុំ​រឿង​នេះ​ប្រកប​ដោយ​ភាព​យុត្តិធម៌ និង​ឲ្យ​បាន​ឆាប់​រហ័ស៖ «អ៊ីចឹង​ហើយ​យើង​ចង់​ឲ្យ​ពង្រឹង​នូវ​តុលាការ ឬ​ស្ថាប័ន​យុត្តិធម៌​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ឲ្យ​ប្រព្រឹត្ត​ទៅ​ដោយ​ល្អ ឲ្យ​ក្លាយ​ជា​តុលាការ​គំរូ​មួយ​នៅ​ក្នុង​ខេត្ត​នេះ​ផង»
កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៥ ក្រុម​កម្មករ​អូស​រទេះ​ប្រមាណ ១៥០​នាក់ ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​មន្ត្រី​គយ​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បញ្ឈប់​យក​ពន្ធ​លើ​ការ​ដឹក​ទំនិញ​ចេញ​ចូល​តាម​រទេះ​ខ្ពស់​ហួស​ហេតុ​បន្ត​ទៀត។ ការ​តវ៉ា​នេះ បង្ក​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ហិង្សា​រវាង​ក្រុម​កម្មករ​អូស​រទេះ និង​កម្លាំង​សមត្ថកិច្ច បណ្ដាល​ឲ្យ​ខូច​រថយន្ត​របស់​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត ចំនួន ៧​គ្រឿង ព្រម​ទាំង​កញ្ចក់ របង ទ្វារ បង្អួច​នៃ​ស្នាក់ការ​គយ​ខូចខាត​មួយ​ចំនួន​ទៀត។ ការ​តវ៉ា​បង្ក​ហិង្សា​ដាក់​គ្នា​នេះ ដោយសារ​ពួក​គេ​ឃើញ​សមត្ថកិច្ច​ចាប់​តំណាង​ក្រុម​អ្នក​តវ៉ា​ម្នាក់​វាយ​ធ្វើ​ទារុណកម្ម ធ្វើ​ឲ្យ​ពួក​គាត់​ខឹង ក៏​ផ្ទុះ​ហិង្សា​ដាក់​គ្នា​តែ​ម្ដង។
រហូត​មក​ទល់​ពេល​នេះ សមត្ថកិច្ច​ពុំ​ទាន់​ដោះស្រាយ​បញ្ហា​នេះ​បាន​ចប់​សព្វគ្រប់​នៅ​ឡើយ។
អ្នក​ជាប់​បណ្ដឹង​ក្នុង​សំណុំ​រឿង​នេះ​កន្លង​ទៅ​រួម​មាន ក្រុម​កម្មករ​អូស​រទេះ​ចំនួន ១៥​នាក់ លោក ឌិន ពុទ្ធី និង​លោក ចៅ វាសនា ចៅ​សង្កាត់​រង​ទី​២ សង្កាត់​ប៉ោយប៉ែត មក​ពី​គណបក្ស សម រង្ស៊ី។ ចំណែក​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ក្រុង​ប៉ោយប៉ែត ពុំ​មាន​នៅ​ក្នុង​បណ្ដឹង​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។សូចចុចអានទំព័រដើមនៅទីនេះ 

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons