. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Thursday, January 12, 2017

សាលាឧទ្ធរណ៍បានសម្រេចដោះលែងលោក ឌិន ពុទ្ធីឲ្យនៅក្រៅឃុំបណ្តោះអាសន្ន

បន្ទាយមានជ័យៈ ន្ទាប់ពីបើកសវនាការ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​បានសម្រេចដោះលែង លោក​ ឌិន​ ពុទ្ធី​ ប្រធាន​សមាគមពង្រឹងសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា​​ ដែលមានគ្រោះថ្នាក់ចរាចរណ៍ជាមួយ​លោក​ ឈាន​ ពិសិដ្ឋ​ នាយ​រង​ប៉ុស្តិ៍​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​នោះ ឱ្យនៅក្រៅឃុំជាបណ្តោះ​អាសន្ន​ហើយ។​ នេះបើតាមការបញ្ជាក់ពី លោក គីម សុជាតិ មេធាវីការពារក្តីឱ្យ លោក ឌិន ពុទ្ធី។
           លោក ឌិន ពុទ្ធី ជាប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ កន្លងមកលោក បានបំពេញការងារ ដើម្បីការពារផលប្រយោជន៍ របស់កម្មករអូសរទេះ អាជីវករ អ្នករត់ម៉ូតូឌុប អ្នករត់តាក់ស៊ី ដែល បានការគាបសង្កត់ពីសំណាក់ មន្ត្រីអ្នកមានអំណាចជាភ្នាក់ងាររដ្ឋ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាន ជ័យ ។ លោក ឌិន ឌុទ្ធី បានលះបង់ពេលវេលា និង ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ជួយដល់សមាជិកសមាគម របស់ខ្លួន ដោយមិនបានគិតថា យប់ថ្ងៃ ឬ លំបាកយ៉ាងណាក៏ដោយ ។ 
          នៅថ្ងៃទី ២២ ខែ ១២ ឆ្នាំ២០១៦ វេលាម៉ោង ១០ និង ៣០នាទី មានករណីប៉ូលិសអន្តោបវេសន៍ បាន ចាប់ឃាត់ម៉ូតូរបស់សមាជិកពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហើយលោក បានចេញទៅជួបជាមួយលោកមន្ត្រី អន្តោបវេសន៍ដែលកំពុងតែអង្គុយនៅក្បែរប្រាសាទកំពូលបី តែក្នុងពេលចុះទៅជួប តែមន្ត្រីរូបនោះមិន ព្រមដោះស្រាយហើយយោគយល់គ្នា ទើបលោក ឌិន ពុទ្ធី បាននាំគ្នាឡើងរថយន្ត ថយឡានត្រឡប់ពីថៃ ត្រឡប់មកខ្មែរវិញ នៅលើស្ពានមិត្តភាព កម្ពុជា ថៃ តែនៅពេលដែលឡានបានបែរមុខ មកខ្មែរ ត្រូវបាន លោក ឈាន ពិសិដ្ឋ ច្រានក្បាលឡាន ហើយលោក ពុទ្ធី បានថយឡានទៅក្រោយហើយឈប់នៅស្ងៀម បែរ ជាលោក ឈាន ពិសិដ្ឋ ដួលពេញជំហរខ្លួន ហើយសន្លប់នៅមុខឡាន របស់លោក ឌិន ពុទ្ធី ។ នៅពេលនោះ មានប្រជាពលរដ្ឋ ជាច្រើនមានអ្នកឈរមើល និង អ្នកថតវីដេអូរ ជាសាក្សី ឃើញហេតុការណ៍ផ្ទាល់ ។ ក្នុង ពេលដួលភ្លាមនោះ មានមន្ត្រីប៉ូលិសហាក់ដូចជាធ្វើព្រងើយ ហើយមួយសន្ទុះ មានមន្ត្រីអន្តោបវេសន៍ បាន ចេញមកជាច្រើន ហើយបានចោទប្រកាន់ថា" រថយន្តរបស់លោក ឌិន ពុទ្ធី បុក លោក ឈាន ពិសិដ្ឋ " ហើយបានយករថយន្តលោក ពុទ្ធី ទៅការិយាល័យអន្តោបវេសន៍ បានហៅលោក ពុទ្ធីទៅជួប តែមន្ត្រី អន្តោ បវេសន៍មិនបាននិយាយអ្វីទេ ។ នៅពេលរសៀល ខាងមន្ត្រីអធិការនគរបាលក្រុងប៉ោយប៉ែត បានហៅ លោក ពុទ្ធី ឲ្យចូលទៅធ្វើការដោះស្រាយ តែដោយសារតែបញ្ជាពីព្រះរាជអាជ្ញាអម សាលាដំបូង ខេត្តបន្ទាយ មានជ័យ សម្រេចឃាត់ខ្លួនបញ្ជូនទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ  ។ នៅថ្ងៃទី ២៤ ខែ ១២.២០១៦ លោក​ ឌិន ពុទ្ធី ត្រូវបានលោកព្រះរាជអាជ្ញា ធ្វើការចោទប្រកាន់ពីបទ" ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស" ហើយចៅក្រម បានសម្រេចឃុំខ្លួននៅពន្ធនាគារ ខេត្តបន្ទាយមានជ័យ រង់ចាំការស៊ើប​ អង្កេតបន្ថែម ។ ក្នុងពេលនាំលោក ឌិន ពុទ្ធី ចេញពីសាលាដំបូង ខេត្តបន្ទាយមានជ័យ មន្ត្រីប៉ូលិសបាន ឲ្យលោក ឌិន ពុទ្ធី ចេញតាមផ្លូវក្រោយតុលាការ ដោយដាក់ជណ្តើរឡើងរបង ចេញតាមផ្លូវសាលាខេត្តបន្ទាយមានជ័យ ទើបលោក ឌិន ពុទ្ធី ដល់ពន្ធនាគារឲ្យទូរស័ព្ទប្រាប់បងប្អូន ដែលកំពុងតែឈររង់ចាំ នៅមុខតុលាការ ។ ដោយសារតែសេចក្តីសម្រេចនេះហើយ ទើបខាងមេធាវី របស់លោក ឌិន ពុទ្ធី បានដាក់ ពាក្យប្តឹងទាស់លើសេចក្តីសម្រេចនេះ ទៅសាលាឧទ្ធរណ៍ ។ នៅថ្ងៃទី ២៩ ខែ ១២ ឆ្នាំ២០១៦ សាច់ញាតិ របស់ លោក ឌិន ពុទ្ធី និង សមាជិកពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានធ្វើបាតុកម្មអហិង្សានៅរង្វង់មូលក្រុង ប៉ោយប៉ែត ដើម្បីទាមទារឲ្យមានការដោះលែង លោក ឌិន ពុទ្ធី ។ ក្នុងពេលនោះខាងប៉ូលិសស្នងការនគរ បាលខេត្តបានចាប់សាច់ញាតិរបស់លោក ឌិន ពុទ្ធី ដាក់លើឡាន ហើយឲ្យផ្តិតមេដៃលើកិច្ចសន្យា មិនឲ្យ ធ្វើការតវ៉ា ។
               បើតាមបណ្តាញសង្គម និងសារព័ត៌មាន និងវីដេអូឃ្លីប ត្រូវបានប្រជាពលរដ្ឋខ្មែរ ខាងក្នុងនិង ក្រៅប្រទេស ហើយនិង បរទេស មានការចាប់អារម្មណ៍យ៉ាងខ្លាំង រហូតដល់ប្រជាពលរដ្ឋទូទាំងប្រទេស បានរិៈគន់ចំណាត់ការរបស់ស្ថាប័នច្បាប់ និងមន្ត្រីសមត្ថកិច្ច នៅតំបន់ប៉ោយប៉ែត ។ 

              នៅថ្ងៃទី ១៣ ខែ ០១ ឆ្នាំ២០១៧ វេលាម៉ោង ៨.០០ព្រឹក សាលាឧទ្ធរណ៍ បានបើកសវនាការ ដោយ បានសម្រេចឲ្យលោក ឌិន ពុទ្ធីនៅក្រៅឃុំបណ្តោះអាសន្ន ៕ 


0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons